បទ «ទ័ពស្រោបនគរ» កំពុងផ្ទុះការគាំទ្រខ្លាំង! ចង់ដឹងថាកំពូលតារាចម្រៀង ព្រាប សុវត្ថិ, កវីនិពន្ធ សុខ ជំនោរ និងអ្នកនិពន្ធ Melody និងបទភ្លេង លោក សួន ពិសិដ្ឋ និយាយអ្វីខ្លះពីចម្រៀងមួយបទនេះ ? (មានវិដេអូកិច្ចសម្ភាសន៍)

កម្សាន្ត

«សូមក្រាបក្បាលដល់ដី ដឹងគុណចងចាំវីរភាពទ័ពខ្មែរខ្លាំង ទ័ពស្រោបនគរ» នេះគឺជាវីដេអូក្នុងបទចម្រៀង «ទ័ពស្រោបនគរ» របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលបានចេញនៅលើផេកផ្លូវការរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នាប៉ុន្មានថ្ងៃមុននេះ ដែលបានធ្វើឱ្យអ្នកស្តាប់ព្រឺសម្បុរ ក្តុកក្តួលអារម្មណ៍ស្លុងទៅតាមអត្ថន័យ នៃបទចម្រៀងមួយបទនេះខ្លាំង និងកំពុងទទួលបានការគាំទ្រភ្លូកទឹកភ្លូកដី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បទចម្រៀង «ទ័ពស្រោបនគរ» គឺជាបទចម្រៀងថ្មីមួយដែលនិពន្ធទំនុកច្រៀងដោយលោក សុខ ជំនោរ។ ដោយឡែកការនិពន្ធ Melody ជាស្នាដៃរួមគ្នារបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងលោក សួន ពិសិដ្ឋ ចំណែកបទភ្លេងនិពន្ធដោយលោក សួន ពិសិដ្ឋ និងបកស្រាយដោយកំពូលតារាចម្រៀង ព្រាប សុវត្ថិ នឹងមានចេញជាផ្លូវការ នៅលើផេកផ្លូវការរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា កាលពីពេលថ្មីៗនេះ។

វីដេអូ បទចម្រៀង «ទ័ពស្រោបនគរ» បានធ្វើឱ្យអ្នកស្តាប់ព្រឺសម្បុរ ស្លុងអារម្មណ៍ទៅតាមអត្ថន័យនៃបទចម្រៀង។ បទចម្រៀង «ទ័ពស្រោបនគរ» គឺធ្វើឡើងដើម្បីជាការដឹងគុណដល់វីរកងទ័ពជួរមុខនៃយើង ដែលបានខំប្រឹងប្រែងលះបង់ជីវិតការពារជាតិមាតុភូមិ យើងនឹងចងចាំវីរយុទ្ធជនពលី ចិត្តមុះមុតគ្រងធរណី កូនខ្មែរគ្មានថ្ងៃភ្លេចដើមទ្រូងទ័ពយើង។

សំឡេងដ៏ក្រអួនក្រអៅស្រែកឡើងកប់របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុងបទចម្រៀង «ទ័ពស្រោបនគរ» ពិតជាបានឆក់យកបេះដូងអ្នកស្តាប់ឱ្យស្លុងអារម្មណ៍ និងហាក់បីដូចជាស្ថិតនៅក្នុងព្រឹត្តិការណ៍ពិតៗ។
ចង់ដឹងថាតារាចម្រៀង ព្រាប សុវត្ថិ, កវីនិពន្ធ សុខ ជំនោរ និងលោក សួន ពិសិដ្ឋ និយាយអ្វីខ្លះពីចម្រៀងមួយបទនេះ ? សូមទស្សនាកិច្ចសម្ភាសន៍ខាងក្រោមនេះទាំងអស់គ្នា៖