សម្តេចតេជោ៖ សួរទៅអតីតមេបក្សប្រឆាំង តើគេជាមនុស្សឬជាសត្វ?

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានសម្តែងការហួសចិត្តចំពោះទង្វើរបស់អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស ហើយឆ្លៀតឱកាសកេងចំណេញនយោបាយដោយមិនខ្វល់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងកងទ័ពកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៥ ថា៖”បងប្អូនជនរួមជាតិជាទីស្រឡាញ់!នៅពេលប្រជាជននិងកងទ័ពយើងបាន និងកំពុងរងទុក្ខវេទនា ដោយការ ឈ្លានពាន របស់ថៃដែលក្នុងនោះសាលារៀន វត្តអារាម ផ្ទះប្រជាជនរហូតដល់ប្រាសាទបុរាណរាប់ ទាំងប្រាសាទ ព្រះវិហារត្រូវកងទ័ពថៃ បាញ់ប្រហារ បង្ខំឲ្យប្រជាជនរាប់ម៉ឺនគ្រួសារត្រូវរត់ចោលផ្ទះសំបែងក្លាយជាជនភៀសសឹកដែលជាការឈឺចាប់របស់ជាតិទាំងមូលនោះហេតុអ្វីបានជាមានជនជាតិខ្មែរម្នាក់មកនិយាយសរសើរកងទ័ពថៃឈ្លានពាននិងបង្អាប់កងទ័ពខ្មែរទៅវិញ”។

ទន្ទឹមគ្នានេះ សម្តេចតេជោ៖”បានចោតជាសំណួរទៅកាន់ អតីតមេប្សប្រឆាំង លោក សម រង្ស៊ីថា តើគេជាមនុស្សឬជាសត្វ?តើគេស្នេហាជាតិឬក្បត់ជាតិ?សូមបងប្អូនស្តាប់និងគិតខ្លួនឯងផងចុះ”។

សូមជម្រាប់ថា ការចោតជាសំនួរទៅកាន់ប្រធានក្រុមក្បត់ជាតិ សម រង្ស៊ី បែបនេះ គឺពេលសម្តេចតេជោបានឃើញវីដេអូក្រុមក្បត់ជាតិនេះ បានសរសើរទាហានឈ្លានពានថៃហើយបង្អាប់កងទ័ពខ្មែរទៅវិញ។

ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាអគ្គភស្តុភារ ហិរញ្ញវត្ថុកងកម្លាំងប្រដាប់អាវុធកម្ពុជា បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសធ្វើការពិចារណាដោយខ្លួនឯង បន្ទាប់ពីស្តាប់នូវវិដេអូរបស់ក្រុមក្បត់ជាតិ ដែលបានលើកសរសើរកងទ័ពឈ្លានពានថៃ ហើយបែរជាមកបង្អាប់ និងមូលបង្កាច់កងទ័ពខ្មែរគ្នាឯង ដោយចោទថាទាហានខ្មែរយើងបាញ់ខុសគោលដៅទាហានថៃ បែរជាទៅចំជនស៊ីវិលថៃទៅវិញ៕ អត្ថបទ៖ ហ្សាលីន