នាយករដ្ឋមន្ត្រីឥណ្ឌា ទំនងណាត់ជួបពិភាក្សាជាមួយលោក ត្រាំ នៅខែក្រោយ ចំពេលមានភាពតានតឹង

អន្តរជាតិ

នាយរដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទំនងជានឹងជួបជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅខែក្រោយ ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ​ បើទោះបីជាក្រសួងការបទេសអាមេរិក នៅមិនបានបញ្ជាក់ជាផ្លូវការ ជុំវិញជំនួបនេះក៏ដោយ ប៉ុន្តែវាត្រូវបានគេដឹងថា លោក Modi នឹងចូលរួមក្នុងនាមជាវាគ្មិនបណ្តោះអាសន្នម្នាក់ សម្រាប់កិច្ចប្រជុំទូទៅ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងរៀបចំធ្វើឡើង នាថ្ងៃទី២៦ ខែកញ្ញាខាងមុខ។

ទន្ទឹមនឹងនេះ បើតាមសារព័ត៌មានក្នុងស្រុក Indian Express បានរាយការណ៍ទៀតថា គោលបំណងចម្បងមួយផ្សេងទៀត សម្រាប់ដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់លោក Modi នេះ គឺជួបពិភាក្សាជាមួយលោក ត្រាំ និងព្យាយាមលុបបំបាត់បញ្ហាពាណិជ្ជកម្ម និងពន្ធដារ ដែលនាំឲ្យមានភាពរង្គោះរង្គើនៃទំនាក់ទំនងប្រទេសទាំងពីរ។

ជម្រាបជូនថា ជុំវិញព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់លោក Modi បានកើតឡើង នៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានប្រកាសដាក់ពន្ធបន្ថែម ២៥% ទៅលើទំនិញរបស់ឥណ្ឌា ជុំវិញការបន្តទិញប្រេងពីរុស្ស៊ី ដែលធ្វើឲ្យពន្ធគយសរុប កើនឡើងដល់ ៥០%៕