មហាសេដ្ឋីមានដាច់គេនៅលើពិភពលោក Elon Musk បាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន xAI របស់ខ្លូន បានចំណាយលុយទិញអគារទីបី ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ដោយមានគោលបំណងជំរុញសមត្ថភាពបណ្តុះបណ្តាលការគណនា AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញការពង្រីកនេះ ត្រូវបានគេរាយជាជំហានថ្មីចុងក្រោយមួយរបស់ xAI ក្នុងការប្រកួតប្រជែងជាមួយបណ្តាក្រុមហ៊ុនឈានមុខគេផ្សេងទៀត ដូចជា OpenAI និង Anthropic ជាដើម។
គួរឲ្យដឹងផងដែរថា ក្រុមហ៊ុន AI ទើបចាប់ផ្តើមថ្មីរបស់លោក Musk នេះ កំពុងមានគម្រោងចាប់ផ្តើមប្រែក្លាយអគារដែលទើបទិញថ្មីនេះ ទៅជាមជ្ឈមណ្ឌលទិន្នន័យនៅឆ្នាំ២០២៦ បន្ថែមពីលើមជ្ឈមណ្ឌលទិន្នន័យ Colossus និង Colossus 2 ដែលមានស្រាប់ និងស្ថិតនៅជិតរោងចក្រថាមពលឧស្ម័នធម្មជាតិដែល xAI កំពុងសាងសង់នៅតំបន់នោះ ផងដែរ ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI របស់ក្រុមហ៊ុន xAI នេះ បានទាក់ទាញការរិះគន់ពីសកម្មជនបរិស្ថាន ដោយសារមជ្ឈមណ្ឌលទិន្នន័យនីមួយ ត្រូវការប្រើប្រាស់ថាមពលយ៉ាងច្រើន៕

