កម្លាំងនគរបាលខេត្តកណ្តាល បានចុះឃាត់ខ្លួន ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya នាព្រឹកនេះ

ជុំវិញ​ឧកញ៉ា

កម្លាំងនគរបាល នៃស្នងការនគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ បានចុះឃាត់ខ្លួនថៅកែលក់ឡេដ៏ល្បីឈ្មោះគឺ ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya នៅក្នុងភូមិគ្រឹះផ្ទាល់ខ្លួន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា និងដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ស្ថិតនៅភូមិគ្រឹះរបស់ Love Riya ស្ថិតក្នុងបុរី ML ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយការឃាត់ខ្លួនភ្លាម កម្លាំងនគរបាល បានបញ្ជូន ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីសួរនាំ និងចាត់ការបន្តនីតិវិធីបន្ថែមទៀត។

សូមជម្រាបថា ឧកញ៉ា ឆេង ស្រីរ័ត្ន ហៅ Love Riya ជាសហគ្រិនស្ត្រី ដ៏លេចធ្លោរមួយរូប ក្នុងវិស័យលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ។ លោកស្រី ទទួលបានគោរមងារ «ឧកញ៉ា» កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤៕