ជំងឺច្រាលអាស៊ីតឬអាហារពីក្រពះមកបំពង់អាហារដែលយើងហៅថា(GERD) គឺជាជំងឺរ៉ាំរ៉ៃដែលអាចកើតឡើងដដែលៗដែលអាចបង្កជាផលប៉ះពាល់និងរំខានដល់ជីវិត និងបង្កើនហានិភ័យនៃការបង្កជាជំងឺមហារីកបំពង់អាហារ។ ការរឹតបន្តឹងកក្រពះដោយម៉ាស៊ីនអង់ដូស្កុប ត្រូវបានចាត់ទុកថាជាដំណោះស្រាយព្យាបាលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ជំងឺច្រាលអាស៊ីតបែបនេះ។

ប្រើបច្ចេកទេសប្លាស្មារអាល់កុងជាមួយការរឹតបន្តឹងកក្រពះគឺដើម្បីការពារច្រាលអាស៊ីតឬអាហារពីក្រពះមកបំពង់អាហារកាត់បន្ថយការរលាកនៃបំពង់អាហារដែលយើងហៅថាបារ៉ែតនៃបំពង់អាហារដែលវានិងវិវត្តន៍ទៅជាមហារីកនៅថ្ងៃក្រោយ។
ច្រើនឆ្នាំមកនេះ លោក N.H.P. ដែលមានអាយុ 60 ឆ្នាំមកពីទីក្រុងហូជីមិញ តែងតែកើតជំងឺច្រាលអាស៊ីតក្រពះ (GERD) ជាប់រហូត។ ដំបូងគាត់មានអារម្មណ៍ក្រហាយចុងដង្ហើមក្រោយពេលញ៉ាំអាហារ ប៉ុន្តែបន្តិចម្ដងៗ អារម្មណ៍ក្ដៅក្នុងទ្រូងកាន់តែញឹកញាប់។ រាល់ពេលយប់ លោក P. ត្រូវអង្គុយដេក ព្រោះថាការដេកចុះនឹងធ្វើឲ្យអាស៊ីតក្រពះឡើងដល់បំពង់ក។ ទោះជាបានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យជាច្រើនក៏ដោយ ស្ថានភាពរបស់គាត់នៅតែមិនផ្លាស់ប្តូរ។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ រោគសញ្ញារបស់គាត់កាន់តែអាក្រក់ទៅៗ ហើយគាត់ចាប់ផ្តើមមានអារម្មណ៍ថាដូចជាមានអ្វីមួយជាប់ក្នុងបំពង់ករបស់គាត់ពេលកំពុងញ៉ាំ ដែលធ្វើអោយគាត់ពិបាកក្នុងការញ៉ាំ។ ការស៊ូទ្រាំជាបន្តបន្ទាប់ជាមួយការច្រាលអាស៊ីតក្រពះនេះ បានធ្វើឱ្យគាត់មានអារម្មណ៍អស់សង្ឃឹម។
ថ្ងៃមួយនៅពេលដែលភរិយារបស់លោក P. បានទៅពិនិត្យសុខភាពជាប្រចាំនៅមន្ទីរពេទ្យ FV នាងបានដឹងថាមានការព្យាបាលប្រកបដោយប្រសិទ្ធភាពសម្រាប់ជំងឺច្រាលអាស៊ីតក្រពះនៅទីនោះ។ ដោយក្ដីសង្ឃឹម នាងបានណាត់ជួបវេជ្ជបណ្ឌិតពិគ្រោះយោបល់ជាមួយលោក P. នៅមន្ទីរពេទ្យ។
បន្ទាប់ពីពិនិត្យលោក P. និងធ្វើអង់ដូស្កុបរួច លោកវេជ្ជបណ្ឌិត ង៉ោ វ៉ាន់ហ៊ុយ អនុប្រធានផ្នែកជំងឺក្រពះ និងពោះវៀន នៃមន្ទីរពេទ្យ FV បានបញ្ជាក់ថា អ្នកជំងឺមានជម្ងឺច្រាលអាស៊ីតក្រពះ ជាមួយនឹងការបិទបើកកក្រពះមិនល្អ កម្រិត3-4 ។ ជាងនេះទៅទៀតគាត់ក៏ការរលាកនៃបំពង់អាហារដែលយើងហៅថាបារ៉ែតនៃបំពង់អាហារដោយសារតែការច្រាលអាស៊ីតច្រើនឆ្នាំ ដែលទាំងនេះជាស្ថានភាពមុនកើតមហារីកនៃបំពង់អាហារ។
មើលឃើញស្ថានភាពគ្លីនិកនេះ លោកវេជ្ជបណ្ឌិត ហ៊ុយ បានផ្តល់អនុសាសន៍ឱ្យធ្វើការព្យាបាលពីរជំហានសម្រាប់លោក P. ជំហានដំបូងគឺការគ្រប់គ្រងការចាល់ជាតិអាស៊ីតជាមួយនឹងការប្រើអង់ដូស្កុប ដើម្បីរឹតបន្តឹងកក្រពះ។ ជំហានបន្ទាប់និងត្រូវប្រើបច្ចេកទេសប្លាស្មារដើម្បីដុតដែលត្រូវបានគេស្គាល់ថាជាប្លាស្មាអាល់កុងដើម្បីលុបបំបាត់កោសិការលាកនៅបំពង់អាហារហៅថាបារ៉ែត ដែលវាកាត់បន្ថយហានិភ័យនៃជំងឺមហារីកបំពង់អាហារ។

យោងតាមលោកវេជ្ជបណ្ឌិត ង៉ោ វ៉ាន់ហ៊ុយ ការព្យាបាលជម្ងឺចាល់អាស៊ីត ពីជំនាន់មុនគឺពឹងផ្អែកលើថ្នាំបន្ថយជាតិអាស៊ីត ឬការវះកាត់Nissen ។ ទោះជាយ៉ាងណាក៏ដោយវិធីសាស្រ្តទាំងនេះមានដែនកំណត់មួយចំនួន។ ឱសថជាធម្មតាផ្តល់ការធូរស្រាលបណ្តោះអាសន្នប៉ុណ្ណោះ ហើយខណៈពេលដែលការវះកាត់ Nissen មានភាពស្មុគ្រស្មាញ អាចមានការឈឺចាប់ ត្រូវការរយៈពេលជាច្រើនថ្ងៃនៅក្នុងមន្ទីរពេទ្យ និងពាក់ព័ន្ធនឹងរយៈពេលនៃការជាសះស្បើយយូរ។
បច្ចេកទេសនៃការរឹតបន្តឹងកក្រពះតាមរយៈអង់ដូស្កុបត្រូវការជំនាញឯកទេសមានបទពិសោធន៍ដើម្បីបង្កើតសម្ពាធសមស្របមួយនៅកក្រពះដែលជំរុញការបង្កើតជាស្លាកស្នាមជាលិកាធម្មជាតិដែលជួយឱ្យកក្រពះបិទកាន់តែមានប្រសិទ្ធភាព និងការពារអាស៊ីតក្រពះមិនឱ្យហូរត្រឡប់ចូលទៅក្នុងបំពង់អាហារ។
សម្រាប់អ្នកជំងឺដែលមានរលាកបំពង់អាហារហៅថាបារ៉ែតដូចជាលោក P. ត្រូវការបច្ចេកទេសអាល់កុងប្លាស្មារ បន្ថែមមួយទៀតសំរាប់ការព្យាបាល។ “យន្តការនៃប្លាស្មាអាល់កុង គឺប្រើប្រាស់ថាមពលអគ្គិសនីដែលមានប្រេកង់ខ្ពស់ដើម្បីបំប្លែងឧស្ម័នអាល់កុងទៅជាទម្រង់ប្លាស្មា ដើម្បីបំផ្លាញកោសិកាដែលរលាកហៅថាបារ៉ែត។ អ្នកជំនាញផ្នែករំលាយអាហារអាចកែសម្រួលអាំងតង់ស៊ីតេពេលធ្វើដើម្បីជៀសវៀងផលប៉ះពាល់ដល់កោសិកាដែលល្អមិនមានជំងឺនៅជិតនោះអោយមានធានាសុវត្ថិភាពពោលគឺយើងបំផ្លាញតែកោសិកាដែលរលាក”។
ដំណើរការព្យាបាលលោក P. ធ្វើឡើងដោយលោកវេជ្ជបណ្ឌិត ង៉ោ វ៉ាន់ហ៊ុយ មានរយៈពេលប្រហែល ៦០ នាទី។ កក្រពះត្រូវបានរឹតបន្តឹងមុនគេ បន្ទាប់មកការព្យាបាលដោយអាល់កុងប្លាស្មាដែលត្រូវធ្វើលើកន្លែងដែលរលាកបារ៉ែតក្នុងបំពង់អាហារនៅថ្ងៃបន្ទាប់។ លោក P. ត្រូវបានចេញនៅថ្ងៃជាមួយគ្នានោះ។
ប៉ុន្មានថ្ងៃក្រោយមក សុខភាពរបស់លោក P. មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយភាពមិនស្រួលក្នុងទ្រូងដែលបានរំខានគាត់អស់ជាច្រើនឆ្នាំបានបាត់ទៅវិញ។ “ឥឡូវនេះខ្ញុំពិតជាមានអារម្មណ៍ល្អ និងសុខស្រួលណាស់។ វាជាក្ដីរំពឹងរបស់ខ្ញុំយូរមកហើយសំរាប់ការទទួលអារម្មណ៍បែបនេះ។ ខ្ញុំដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យ FV ពួកគេបានព្យាបាល និងយកចិត្តទុកដាក់ចំពោះខ្ញុំយ៉ាងខ្លាំង”។

ច្រាលអាស៊ីតក្រពះចូលបំពង់អាហារ៖ ជាហានិភ័យលាក់កំបាំងមុខ
យោងតាមលោកវេជ្ជបណ្ឌិត ង៉ោ វ៉ាន់ហ៊ុយ ជម្ងឺ GERD ធ្លាប់កើតមាននៅបណ្តាប្រទេសលោកខាងលិច។ ទោះជាយ៉ាងណាក៏ដោយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសវៀតណាម ដែលឥឡូវនេះបានប៉ះពាល់ដល់ជិត 20% នៃចំនួនប្រជាជន។ លើសពីនេះទៀតប្រហែល 1.3% នៃអ្នកជំងឺដែលមានជំងឺ GERD បន្តបង្កើតជាការរលាកនៅបំពង់អាហារហៅថា បារ៉ែត ។
ការចាល់ជាតិអាស៊ីតអាចបណ្តាលមកពីកត្តាផ្សេងៗគ្នា ជាមួយនឹងទម្លាប់នៃការញ៉ាំមិនល្អ ការទទួលទានគ្រឿងស្រវឹង និងកាហ្វេច្រើនហួសហេតុ អាហារហឹរ និងការញ៉ាំពេលយប់ ទាំងនេះកត្តាហានិភ័យចម្បង។ ភាពធាត់ ការកើនឡើងសម្ពាធក្នុងពោះ និងភាពតានតឹងផ្លូវអារម្មណ៍យូរក៏រួមចំណែកដល់លទ្ធភាពនៃអាស៊ីតក្រពះដែលហូរត្រឡប់ទៅបំពង់អាហារដែរ។
GERD មិនត្រឹមតែប៉ះពាល់និងរំខានដល់ជីវិតប៉ុណ្ណោះទេ ថែមទាំងបង្កហានិភ័យជាច្រើនផងដែរ។ វេជ្ជបណ្ឌិត ហ៊ុយ ពន្យល់ថា “មនុស្សជាច្រើនយល់ច្រឡំថា ការចាល់អាស៊ីតនេះគ្រាន់តែជាការក្រហាយទ្រូង ប៉ុន្តែតាមពិត វាគឺជាជំងឺរំលាយអាហាររ៉ាំរ៉ៃ ដែលអាចនាំឱ្យកើតការរលាកបំពង់អាហារ ពិបាកលេបអាហារ ហើយគ្រោះថ្នាក់បំផុតគឺ រលាកបំពង់អាហារនេះជាបារ៉ែតBarrett ដែលនេះជាស្ថានភាពមុននិងក្លាយជាមហារីកបំពង់អាហារ”។ វេជ្ជបណ្ឌិត ហ៊ុយ ផ្តល់ដំបូន្មានថា អ្នកណាដែលមានការក្រហាយទ្រូងយូរ ឈឺបំពង់ក ឬពិបាកលេបអាហារពេលទទួលទានលើសពីពីរបីសប្តាហ៍ គួរតែស្វែងរកការព្យាបាលភ្លាមៗ។ ទាំងនេះអនុញ្ញាតឱ្យមានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការព្យាបាលសមស្រប ជួយការពារជំងឺពីការវិវត្តទៅជាដំណាក់កាលគ្រោះថ្នាក់។

លោកវេជ្ជបណ្ឌិត ហ៊ុយ បានរៀបរាប់ថា អ្នកជំងឺជាង100 នាក់នៅមន្ទីរពេទ្យ FV ត្រូវបានព្យាបាលដោយជោគជ័យដោយប្រើបច្ចេកទេសអង់ដូស្កុបហ្វុងដូភ្លីកាស្យុង ។ លទ្ធផលគឺមានភាពវិជ្ជមានខ្លាំង ជាមួយនឹងការថយចុះគួរឱ្យកត់សម្គាល់នៃរោគសញ្ញានៃការចាល់ជាតិអាស៊ីត និងអត្រាផលវិបាកក្បែសូន្យ។ នេះត្រូវបានគេចាត់ទុកថាជាដំណោះស្រាយដ៏ល្អសម្រាប់អ្នកជំងឺដែលមិនបានឆ្លើយតបនឹងការព្យាបាលដោយថ្នាំ អ្នកដែលមានបំពង់អាហាររលាកជាបារ៉ែតBarrett ឬអ្នកដែលមានផលវិបាកធ្ងន់ធ្ងរដូចជាដំបៅបំពង់អាហារ។ វាក៏ជាជម្រើសដ៏ល្អសមរម្យសម្រាប់អ្នកជំងឺមិនចង់វះកាត់ដោយពួគគាត់មានបញ្ហាសុខភាពជាដើម។
ដើម្បីគាំទ្រដល់ការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ FV ប្រកបដោយប្រសិទ្ធភាព កម្មវិប្រូមូសិនសម្រាប់អ្នកជំងឺកម្ពុជា ត្រូវបានអនុវត្តចាប់ពីខែសីហា ឆ្នាំ២០២៥ ដល់ខែតុលា ឆ្នាំ២០២៥ ដូចខាងក្រោម៖
💞 ផ្តល់ជូន voucher ៨ដុល្លារសម្រាប់អតិថិជនទាំងអស់ដែលមកមន្ទីរពេទ្យ FV ។
💞 ឧបត្ថម្ភថ្លៃធ្វើដំណើរ ១០ ដុល្លារសម្រាប់អ្នកជំងឺដែលមកពីប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
ការិយាល័យតំណាងរបស់មន្ទីរពេទ្យ FV នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា
ទូរស័ព្ទ (+855) 23 211 777 ឬខ្សែទូរស័ព្ទ (+855) 89 999 345 ។
#មន្ទីរពេទ្យFV

