វិធីសាស្រ្តទប់ស្កាត់ជំងឺមហារីកបំពង់អាហារបណ្ដាលមកពីអាស៊ីតក្រពះ៖ រឹតបន្តឹងកក្រពះនិងការប្រើប្លាស្មារអាល់កុងមិនអោយហូរឈាម

ព័ត៌មានថ្មីៗ

ជំងឺច្រាលអាស៊ីតឬអាហារពីក្រពះមកបំពង់អាហារដែលយើងហៅថា(GERD) គឺជាជំងឺរ៉ាំរ៉ៃដែលអាចកើតឡើងដដែលៗដែលអាចបង្កជាផលប៉ះពាល់និងរំខានដល់ជីវិត និងបង្កើនហានិភ័យនៃការបង្កជាជំងឺមហារីកបំពង់អាហារ។ ការរឹតបន្តឹងកក្រពះដោយម៉ាស៊ីនអង់ដូស្កុប ត្រូវបានចាត់ទុកថាជាដំណោះស្រាយព្យាបាលប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងប្រសិទ្ធភាពខ្ពស់សម្រាប់ជំងឺច្រាលអាស៊ីតបែបនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យ FV ប្រើអង់ដូស្កុបដើម្បីព្យាបាលអ្នកជំងឺដែលមានជំងឺច្រាលអាស៊ីតក្រពះមកបំពង់អាហារ (GERD)

ប្រើបច្ចេកទេសប្លាស្មារអាល់កុងជាមួយការរឹតបន្តឹងកក្រពះគឺដើម្បីការពារច្រាលអាស៊ីតឬអាហារពីក្រពះមកបំពង់អាហារកាត់បន្ថយការរលាកនៃបំពង់អាហារដែលយើងហៅថាបារ៉ែតនៃបំពង់អាហារដែលវានិងវិវត្តន៍ទៅជាមហារីកនៅថ្ងៃក្រោយ។

ច្រើនឆ្នាំមកនេះ លោក N.H.P. ដែលមានអាយុ 60 ឆ្នាំមកពីទីក្រុងហូជីមិញ តែងតែកើតជំងឺច្រាលអាស៊ីតក្រពះ (GERD) ជាប់រហូត។ ដំបូងគាត់​មាន​អារម្មណ៍​ក្រហាយ​ចុងដង្ហើម​ក្រោយ​ពេល​ញ៉ាំ​អាហារ ប៉ុន្តែ​បន្តិច​ម្ដងៗ អារម្មណ៍​ក្ដៅ​ក្នុង​ទ្រូង​កាន់តែ​ញឹកញាប់។ រាល់ពេលយប់ លោក P. ត្រូវអង្គុយដេក ព្រោះថាការដេកចុះនឹងធ្វើឲ្យអាស៊ីតក្រពះឡើងដល់បំពង់ក។ ទោះជា​បាន​ស្វែងរក​ការព្យាបាល​នៅ​មន្ទីរពេទ្យ​ជាច្រើន​ក៏ដោយ ស្ថានភាព​របស់គាត់​នៅតែ​មិន​ផ្លាស់ប្តូរ​។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ រោគសញ្ញារបស់គាត់កាន់តែអាក្រក់ទៅៗ ហើយគាត់ចាប់ផ្តើមមានអារម្មណ៍ថាដូចជាមានអ្វីមួយជាប់ក្នុងបំពង់ករបស់គាត់ពេលកំពុងញ៉ាំ ដែលធ្វើអោយគាត់ពិបាកក្នុងការញ៉ាំ។ ការស៊ូទ្រាំជាបន្តបន្ទាប់ជាមួយការច្រាលអាស៊ីតក្រពះនេះ បានធ្វើឱ្យគាត់មានអារម្មណ៍អស់សង្ឃឹម។

ថ្ងៃមួយនៅពេលដែលភរិយារបស់លោក P. បានទៅពិនិត្យសុខភាពជាប្រចាំនៅមន្ទីរពេទ្យ FV នាងបានដឹងថាមានការព្យាបាលប្រកបដោយប្រសិទ្ធភាពសម្រាប់ជំងឺច្រាលអាស៊ីតក្រពះនៅទីនោះ។ ដោយ​ក្ដី​សង្ឃឹម នាង​បាន​ណាត់​ជួប​វេជ្ជបណ្ឌិតពិគ្រោះ​យោបល់​ជាមួយ​លោក P. នៅ​មន្ទីរពេទ្យ។

បន្ទាប់ពីពិនិត្យលោក P. និងធ្វើអង់ដូស្កុបរួច លោកវេជ្ជបណ្ឌិត ង៉ោ វ៉ាន់ហ៊ុយ អនុប្រធានផ្នែកជំងឺក្រពះ និងពោះវៀន នៃមន្ទីរពេទ្យ FV បានបញ្ជាក់ថា អ្នកជំងឺមានជម្ងឺច្រាលអាស៊ីតក្រពះ ជាមួយនឹងការបិទបើកកក្រពះមិនល្អ កម្រិត3-4 ។ ជាងនេះទៅទៀតគាត់ក៏ការរលាកនៃបំពង់អាហារដែលយើងហៅថាបារ៉ែតនៃបំពង់អាហារដោយសារតែការច្រាលអាស៊ីតច្រើនឆ្នាំ ដែលទាំងនេះជាស្ថានភាពមុនកើតមហារីកនៃបំពង់អាហារ។

មើលឃើញស្ថានភាពគ្លីនិកនេះ លោកវេជ្ជបណ្ឌិត ហ៊ុយ បានផ្តល់អនុសាសន៍ឱ្យធ្វើការព្យាបាលពីរជំហានសម្រាប់លោក P. ជំហានដំបូងគឺការគ្រប់គ្រងការចាល់ជាតិអាស៊ីតជាមួយនឹងការប្រើអង់ដូស្កុប ដើម្បីរឹតបន្តឹងកក្រពះ។ ជំហានបន្ទាប់និងត្រូវប្រើបច្ចេកទេសប្លាស្មារដើម្បីដុតដែលត្រូវបានគេស្គាល់ថាជាប្លាស្មាអាល់កុងដើម្បីលុបបំបាត់កោសិការលាកនៅបំពង់អាហារហៅថាបារ៉ែត ដែលវាកាត់បន្ថយហានិភ័យនៃជំងឺមហារីកបំពង់អាហារ។

រូបភាពដែលបង្ហាញពីក្រពះធម្មតា (ខាងឆ្វេង) ដែលមានកក្រពះបិទជិតល្អ និងក្រពះដែលមានកក្រពះចំហរ(ស្តាំ) ដែលនាំទៅរកជំងឺច្រាលអាស៊ីតក្រពះ (GERD)

យោងតាមលោកវេជ្ជបណ្ឌិត ង៉ោ វ៉ាន់ហ៊ុយ ការព្យាបាលជម្ងឺចាល់អាស៊ីត ពីជំនាន់មុនគឺពឹងផ្អែកលើថ្នាំបន្ថយជាតិអាស៊ីត ឬការវះកាត់Nissen ។ ទោះជាយ៉ាងណាក៏ដោយវិធីសាស្រ្តទាំងនេះមានដែនកំណត់មួយចំនួន។ ឱសថជាធម្មតាផ្តល់ការធូរស្រាលបណ្តោះអាសន្នប៉ុណ្ណោះ ហើយខណៈពេលដែលការវះកាត់ Nissen មានភាពស្មុគ្រស្មាញ អាចមានការឈឺចាប់ ត្រូវការរយៈពេលជាច្រើនថ្ងៃនៅក្នុងមន្ទីរពេទ្យ និងពាក់ព័ន្ធនឹងរយៈពេលនៃការជាសះស្បើយយូរ។

បច្ចេកទេសនៃការរឹតបន្តឹងកក្រពះតាមរយៈអង់ដូស្កុបត្រូវការជំនាញឯកទេសមានបទពិសោធន៍ដើម្បីបង្កើតសម្ពាធសមស្របមួយនៅកក្រពះដែលជំរុញការបង្កើតជាស្លាកស្នាមជាលិកាធម្មជាតិដែលជួយឱ្យកក្រពះបិទកាន់តែមានប្រសិទ្ធភាព និងការពារអាស៊ីតក្រពះមិនឱ្យហូរត្រឡប់ចូលទៅក្នុងបំពង់អាហារ។

សម្រាប់អ្នកជំងឺដែលមានរលាកបំពង់អាហារហៅថាបារ៉ែតដូចជាលោក P. ត្រូវការបច្ចេកទេសអាល់កុងប្លាស្មារ បន្ថែមមួយទៀតសំរាប់ការព្យាបាល។ “យន្តការនៃប្លាស្មាអាល់កុង គឺប្រើប្រាស់ថាមពលអគ្គិសនីដែលមានប្រេកង់ខ្ពស់ដើម្បីបំប្លែងឧស្ម័នអាល់កុងទៅជាទម្រង់ប្លាស្មា ដើម្បីបំផ្លាញកោសិកាដែលរលាកហៅថាបារ៉ែត។ អ្នកជំនាញផ្នែករំលាយអាហារអាចកែសម្រួលអាំងតង់ស៊ីតេពេលធ្វើដើម្បីជៀសវៀងផលប៉ះពាល់ដល់កោសិកាដែលល្អមិនមានជំងឺនៅជិតនោះអោយមានធានាសុវត្ថិភាពពោលគឺយើងបំផ្លាញតែកោសិកាដែលរលាក”។

ដំណើរការព្យាបាល​លោក P. ធ្វើឡើង​ដោយ​លោក​វេជ្ជបណ្ឌិត ង៉ោ វ៉ាន់​ហ៊ុយ ​មាន​រយៈពេល​ប្រហែល ៦០ នាទី​។ កក្រពះត្រូវបានរឹតបន្តឹងមុនគេ បន្ទាប់មកការព្យាបាលដោយអាល់កុងប្លាស្មាដែលត្រូវធ្វើលើកន្លែងដែលរលាកបារ៉ែតក្នុងបំពង់អាហារនៅថ្ងៃបន្ទាប់។ លោក P. ត្រូវបានចេញនៅថ្ងៃជាមួយគ្នានោះ។

ប៉ុន្មានថ្ងៃក្រោយមក សុខភាពរបស់លោក P. មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ហើយភាពមិនស្រួលក្នុងទ្រូងដែលបានរំខានគាត់អស់ជាច្រើនឆ្នាំបានបាត់ទៅវិញ។ “ឥឡូវនេះខ្ញុំពិតជាមានអារម្មណ៍ល្អ និងសុខស្រួលណាស់។ វាជាក្ដីរំពឹងរបស់ខ្ញុំយូរមកហើយសំរាប់ការទទួលអារម្មណ៍បែបនេះ។ ខ្ញុំដឹងគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ និងគិលានុបដ្ឋាយិកានៅមន្ទីរពេទ្យ FV ពួកគេបានព្យាបាល និងយកចិត្តទុកដាក់ចំពោះខ្ញុំយ៉ាងខ្លាំង”។

លោក​វេជ្ជបណ្ឌិត ង៉ោ វ៉ាន់ហ៊ុយ ពិនិត្យ​លោក P.

ច្រាលអាស៊ីតក្រពះចូលបំពង់អាហារ៖ ជាហានិភ័យលាក់កំបាំងមុខ

យោងតាមលោកវេជ្ជបណ្ឌិត ង៉ោ វ៉ាន់ហ៊ុយ ជម្ងឺ GERD ធ្លាប់កើតមាននៅបណ្តាប្រទេសលោកខាងលិច។ ទោះជាយ៉ាងណាក៏ដោយ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ​ បានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងប្រទេសវៀតណាម ដែលឥឡូវនេះបានប៉ះពាល់ដល់ជិត 20% នៃចំនួនប្រជាជន។ លើសពីនេះទៀតប្រហែល 1.3% នៃអ្នកជំងឺដែលមានជំងឺ GERD បន្តបង្កើតជាការរលាកនៅបំពង់អាហារហៅថា បារ៉ែត ។

ការចាល់ជាតិអាស៊ីតអាចបណ្តាលមកពីកត្តាផ្សេងៗគ្នា ជាមួយនឹងទម្លាប់នៃការញ៉ាំមិនល្អ ការទទួលទានគ្រឿងស្រវឹង និងកាហ្វេច្រើនហួសហេតុ អាហារហឹរ និងការញ៉ាំពេលយប់ ទាំងនេះកត្តាហានិភ័យចម្បង។ ភាពធាត់ ការកើនឡើងសម្ពាធក្នុងពោះ និងភាពតានតឹងផ្លូវអារម្មណ៍យូរក៏រួមចំណែកដល់លទ្ធភាពនៃអាស៊ីតក្រពះដែលហូរត្រឡប់ទៅបំពង់អាហារដែរ។

GERD មិនត្រឹមតែប៉ះពាល់និងរំខានដល់ជីវិតប៉ុណ្ណោះទេ ថែមទាំងបង្កហានិភ័យជាច្រើនផងដែរ។ វេជ្ជបណ្ឌិត ហ៊ុយ ពន្យល់ថា “មនុស្សជាច្រើនយល់ច្រឡំថា ការចាល់អាស៊ីតនេះគ្រាន់តែជាការក្រហាយទ្រូង ប៉ុន្តែតាមពិត វាគឺជាជំងឺរំលាយអាហាររ៉ាំរ៉ៃ ដែលអាចនាំឱ្យកើតការរលាកបំពង់អាហារ ពិបាកលេបអាហារ ហើយគ្រោះថ្នាក់បំផុតគឺ រលាកបំពង់អាហារនេះជាបារ៉ែតBarrett ដែលនេះជាស្ថានភាពមុននិងក្លាយជាមហារីកបំពង់អាហារ”។ វេជ្ជបណ្ឌិត ហ៊ុយ ផ្តល់ដំបូន្មានថា អ្នកណាដែលមានការក្រហាយទ្រូងយូរ ឈឺបំពង់ក ឬពិបាកលេបអាហារពេលទទួលទានលើសពីពីរបីសប្តាហ៍ គួរតែស្វែងរកការព្យាបាលភ្លាមៗ។ ទាំងនេះអនុញ្ញាតឱ្យមានការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងការព្យាបាលសមស្រប ជួយការពារជំងឺពីការវិវត្តទៅជាដំណាក់កាលគ្រោះថ្នាក់។

ការប៉ះពាល់ម្តងហើយម្តងទៀតនៃភ្នាសនៃបំពង់អាហារទៅនឹងអាស៊ីតក្រពះអាចនាំឱ្យមានផលវិបាក រួមទាំងការវិវត្តនៃជំងឺមហារីកបំពង់អាហារផងដែរ។

លោកវេជ្ជបណ្ឌិត ហ៊ុយ បានរៀបរាប់ថា អ្នកជំងឺជាង100 នាក់នៅមន្ទីរពេទ្យ FV ត្រូវបានព្យាបាលដោយជោគជ័យដោយប្រើបច្ចេកទេសអង់ដូស្កុបហ្វុងដូភ្លីកាស្យុង ។ លទ្ធផលគឺមានភាពវិជ្ជមានខ្លាំង ជាមួយនឹងការថយចុះគួរឱ្យកត់សម្គាល់នៃរោគសញ្ញានៃការចាល់ជាតិអាស៊ីត និងអត្រាផលវិបាកក្បែសូន្យ។ នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​សម្រាប់​អ្នក​ជំងឺ​ដែល​មិន​បាន​ឆ្លើយ​តប​នឹង​ការព្យាបាលដោយថ្នាំ អ្នក​ដែល​មាន​បំពង់​អាហារ​រលាកជាបារ៉ែតBarrett ឬ​អ្នក​ដែល​មាន​ផលវិបាក​ធ្ងន់ធ្ងរ​ដូច​ជា​ដំបៅ​បំពង់​អាហារ។ វាក៏ជាជម្រើសដ៏ល្អសមរម្យសម្រាប់អ្នកជំងឺមិនចង់វះកាត់ដោយពួគគាត់មានបញ្ហាសុខភាពជាដើម។

ដើម្បីគាំទ្រដល់ការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យ FV ប្រកបដោយប្រសិទ្ធភាព កម្មវិប្រូមូសិនសម្រាប់អ្នកជំងឺកម្ពុជា ត្រូវបានអនុវត្តចាប់ពីខែសីហា ឆ្នាំ២០២៥ ដល់ខែតុលា ឆ្នាំ២០២៥ ដូចខាងក្រោម៖

💞 ផ្តល់ជូន​ voucher ៨ដុល្លារសម្រាប់អតិថិជនទាំងអស់ដែលមកមន្ទីរពេទ្យ FV ។

💞 ឧបត្ថម្ភថ្លៃធ្វើដំណើរ ១០ ដុល្លារសម្រាប់អ្នកជំងឺដែលមកពីប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖

ការិយាល័យតំណាងរបស់មន្ទីរពេទ្យ FV នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា

ទូរស័ព្ទ (+855) 23 211 777 ឬខ្សែទូរស័ព្ទ (+855) 89 999 345 ។

#មន្ទីរពេទ្យFV