គិតនៅត្រឹមថ្ងៃសៅរ៍ទី១៦ ខែសីហានេះ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីកំពូលៗរបស់ពិភពលោក ហាក់ស្ទើតែគ្មានការប្រែប្រួលនោះឡើយ បើធៀបទៅនឹងសប្តាហ៍មុន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញឲ្យដឹងថា ស្ថាបនិកក្រុមហ៊ុន Tesla នៅតែបន្តឈរកំពូលតារាងដដែល ស្របពេលបិតាវិនិយោគ Warren Buffett ធ្លាក់ទៅកាន់បាតតារាង នៃបញ្ជីឈ្មោះអ្នកមានដាច់គេទាំង១០ របស់ពិភពលោក។
យ៉ាងណាមិញ ខាងក្រោយនេះ គឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោកទាំង១០រូប គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥៖
1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤១៣,៨ពាន់លានដុល្លារ
2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៩៤,៦ពាន់លានដុល្លារ
3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៧០,៧ពាន់លានដុល្លារ
4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៤៣,៧ពាន់លានដុល្លារ
5.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៦៧,៣ពាន់លានដុល្លារ
6.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៥៤,៥ពាន់លានដុល្លារ
7. Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥៧ពាន់លានដុល្លារ
8.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៥៦,៥ពាន់លានដុល្លារ
9.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៦ពាន់លានដុល្លារ
10.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤២,៨ពាន់លានដុល្លារ៕

