អ្នកឧកញ៉ា ហេង បូរិន ត្រូវបានបោះឆ្នោតជ្រើសរើសចូលជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់

ជុំវិញ​ឧកញ៉ា សមាគមឧកញ៉ាកម្ពុជា

អ្នកឧកញ៉ា ហេង បូរិន សមាជិកសកម្មនៃសមាគមឧកញ៉ាកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន បុរី ហេង បូរិន គ្រុប ត្រូវបានបោះឆ្នោតជ្រើសរើសចូលជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ សម្រាប់អាណត្តិទី១ ឆ្នាំ២០២២-២០២៧ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនទទួលបានការទុកចិត្ត បោះឆ្នោតជ្រើសរើសពីសំណាក់ ថ្នាក់ដឹកនាំ ក្លាយជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា ហេង បូរិន គឺជាសមាជិកសកម្មមួយរូប នៅក្នុងសមាគមឧកញ៉ាកម្ពុជា ដោយមាន លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម។

តាមរយៈសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា ហេង បូរិន តែងតែចូលរួម ការងារសង្គម ការងារសប្បុរធម៌ ជួយឧបត្ថម្ភមូលនិធិកងទ័ពជួរមុខកម្ពុជា កាកបាទក្រហមកម្ពុជា ជួយមន្ទីរពេទ្យគន្ធបុប្ផា ជួយដល់មូលនិធិក្រុមគ្រូពេទ្យស្ម័គ្រចិត្តTYDA (ធីតា) សាងសង់សាលារៀន ជួយឧបត្ថមដល់មណ្ឌលកុមារកំព្រា និងការងារសប្បុរសធម៌ ជាបន្តបន្ទាប់ ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

អ្នកឧកញ៉ា ហេង បូរិន អគ្គនាយកក្រុមហ៊ុន បុរី ហេង បូរិន គ្រុប គឺជាម្ចាស់គម្រោងបុរី ហេង បូរិន និងមានស្ថាប័នមីក្រូហិរញ្ញវត្ថុដ៏ធំមួយ រួមទាំងមានក្រុមហ៊ុន បុត្រសម្ព័ន្ធមួយចំនួនផ្សេងទៀត ។ តាមរយៈសកម្មភាពធុរកិច្ច និងជាអ្នកវិនិយោគក្នុងប្រទេសកម្ពុជាមួយរូប ក្រុមហ៊ុន បុរី ហេង បូរិន គ្រុប របស់ អ្នកឧកញ៉ា ហេង បូរិន ក៏កំពុងតែចូលរួមផ្ដល់ឱកាសការងារជាច្រើនកន្លែងទាំងផ្ទាល់ និងប្រយោល ជូនបុគ្គលិក និងប្រជាពលរដ្ឋខ្មែរផងដែរ៕