សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលរាត្រីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥ បានឆ្លើយតបនឹងកាសែតថៃមួយដែលចុះផ្សាយស្រង់សម្ដីលោកនាយករដ្ឋមន្ត្រីស្តីទីថៃ ដោយនិយាយថា លោក ហ៊ុន សែន និង ហ៊ុន ម៉ាណែត និងត្រូវចាប់ខ្លួនភ្លាម ប្រសិនបើរកឃើញក្នុងប្រទេសថៃ ។

សម្ដេចតេជោ បានសរសេរលើបណ្ដាញសង្គមថា៖« ប្រសិនបើការចុះផ្សាយរបស់កាសែត ជាសំដីពិតរបស់នាយករដ្ឋមន្ត្រីស្តីទីជិតផុតអាណត្តិបង្ហាញឱ្យឃើញថា គាត់ គឺជាមនុស្សព្រៃមិនស្គាល់អ្វីទៅជាច្បាប់ទម្លាប់ ហើយមិនទាំងចេះការទូតទៀតផង»។
សម្ដេចតេជោ ក៏បន្ថែមថា ប្រសិនបើថៃ អាចចាប់មេដឹកនាំកម្ពុជាបាន កម្ពុជា ក៏អាចចាប់មេដឹកនាំថៃមួយចំនួន ដែលបានឈ្លានពាន និងសម្លាប់ប្រជាជនកម្ពុជា បានដូចគ្នាដែរ ។សម្តេចតេជៅបានសង្កត់ធ្ងន់ថា ច្បាប់ទម្លាប់ត្រូវបានបំផ្លាញដោយពួកឈ្លានពាន។ តើនេះជាគោលបំណង ដើម្បីបង្កើតជំនឿទុកចិត្ត និងឈានទៅរកទំនាក់ទំនងល្អឬបំផ្លាញដើម្បីបង្កើតជម្លោះឡើងវិញក្រោយកិច្ចព្រមព្រៀងឈប់បាញ់?”៕អត្ថបទ៖ ហ្សាលីន



