អន្តរក្រសួង ជំរុញគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

អន្តរក្រសួងដែលមកពីក្រសួងពាក់ព័ន្ធចំនួន៧ និងរដ្ឋបាលថ្នាក់ក្រោមជាតិខេត្តគោលដៅចំនួន៥ រួមទាំងមន្ត្រីជំនាញដែលពាក់ព័ន្ធ សរុបចំនួន ៦០ នាក់ បានបើកិច្ចប្រជុំរួមគ្នា ដើម្បីសម្របសម្រួល និងជំរុញការអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិក នៅប្រទេសកម្ពុជាឱ្យកាន់តែប្រសើរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ដឹកនាំដោយ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង និងលោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ រៀបចំឡើងដើម្បីពិនិត្យរាយការណ៍អំពីវឌ្ឍនភាពការងារនៃការអនុវត្តគម្រោង និងលទ្ធផលការងារដែលសម្រេចបាន នៃគម្រោងធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅប្រទេសកម្ពុជា របស់អង្គភាពគ្រប់គ្រងគម្រោងក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងបរិស្ថាន និងការដោះស្រាយផលប៉ះពាល់ដោយសារការអនុវត្តគម្រោង ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងកិច្ចពិភាក្សាអំពីបញ្ហាផ្សេងៗទៀតទាក់ទងនិងសំណើពង្រីកផ្ទៃដីទីលានទុកដាក់សំរាម និងសំណើកែលម្អផ្លូវចូលទីលានទុកដាក់សំរាមនៅតាមបណ្ដាខេត្តគោលដៅ ជាពិសេស ខេត្តព្រះសីហនុ និងខេត្តកណ្ដាល។

សូមជម្រាបដែរថា គម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណង់ប្លាស្ទិកនៅប្រទេសកម្ពុជា គឺធ្វើឡើងក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ត្រូវបានប្រកាសបើកជាផ្លូវការ ដើម្បីគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជនប្រកបដោយប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ ហ្សាលីន