អ្នកឧកញ៉ា ផែ ហុកឈួន ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាប្រគល់ជូនក្រុមគ្រួសារវីរជនពលី ២រូប នៅខេត្តព្រះវិហារ

សមាគមឧកញ៉ាកម្ពុជា

នាថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០២៥ អ្នកឧកញ៉ា ផែ ហុកឈួន អនុប្រធាន និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អមដោយអ្នកឧកញ៉ាអគ្គលេខាធិការ និងអ្នកឧកញ៉ាសមាជិកក្រុមប្រឹក្សាភិបាលជាច្រើនរូបបានចុះសួរសុខទុក្ខ ក៏ដូចជានាំយកអំណោយជាថវិកាប្រគល់ជូនក្រុមគ្រួសារវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិចំនួន ២រូប ក្នុងខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម មិន ស៊ីថា អភិបាលរងខេត្ត និងជាតំណាងឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ រួមទាំងថ្នាក់ដឹកនាំខេត្ត អាជ្ញាធរមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា បាននាំយកថវិកាជូនក្រុមគ្រួសារវីរយោធិនពលីទាំង ២រូបរួមមាន៖

១. លោកវរសេនីយ៍ទោ រៀម តុងសៀន ដែលបានពលីជីវិតនៅសមរភូមិជួរមុខខេត្តឧត្តរមានជ័យ ខណៈដែលក្រុមគ្រួសារកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅជុំរុំភៀសសឹកវត្តពោធិ៍ព្រឹក្ស៥០០០ដើម។

២. លោកវរសេនីយ៍ត្រី សូត្រ ពេជ្រ ដែលបានពលីជីវិតនៅសមរភូមិមុខភ្នំទ្រព្យ ខណៈដែលក្រុមគ្រួសារកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅជុំរុំភៀសសឹកវត្តសាលវន្តរង្សី ហៅវត្តស្រយង់កោះកេរ។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរជនពលីទាំង ២រូបបានបដិសន្ធិក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕