ក្រុមហ៊ុនប្រេងឥន្ធនៈកម្ពុជាតេលា អ្នកឧកញ៉ា ឈុន អូន ប្រកាសប្រើប្រាស់ប័ណ្ណថ្មីប្រភេទ ៥០លីត្រ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុនកម្ពុជាតេលា របស់អ្នកឧកញ៉ា ឈុន អូន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី “ការដាក់ឱ្យប្រើប្រាស់ប័ណ្ណចាក់ប្រេងឥន្ធនៈ សាំង ៩២ ប្រភេទ ៥០លីត្រ” ថ្មីឡើងវិញ បន្ទាប់ពីប្រមូលយកប័ណ្ណចាស់រួចរាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីជូនដំណឹង បានបញ្ជាក់ថា ក្រុមហ៊ុនកម្ពុជាតេលា មានកិត្តិយសសូមជម្រាបជូនដល់ សម្តេច ទ្រង់ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ទាំងអស់ដែលជាអតិថិជនរបស់ ក្រុមហ៊ុន ឱ្យបានជ្រាបថា៖ ក្រុមហ៊ុន នឹងដាក់ឱ្យប្រើប្រាស់ប័ណ្ណចាក់ប្រេងឥន្ធនៈ សាំង ៩២ ប្រភេទ ៥០លីត្រឡើងវិញ ជំនួសប័ណ្ណចាក់ប្រេងឥន្ធនៈ សាំង ៩២ ប្រភេទ ៥០លីត្រ ដែលបានយកមកប្ដូរ ជាមួយក្រុមហ៊ុនកន្លងមកនេះ។

ដូចនេះ សម្តេច ទ្រង់ ឯកឧត្តម លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកសី អ្នកនាងកញ្ញា ទាំងអស់ អាចប្រើប្រាស់ប័ណ្ណចាក់ប្រេងឥន្ធនៈ សាំង ៩២ ប្រភេទ ៥០លីត្រនេះ នៅតាម បណ្តាស្ថានីយប្រេងឥន្ធនៈតេលា ទូទាំងព្រះរាជាណាចក្រម្ពុជា ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

សូមបញ្ជាក់ថា  កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនកម្ពុជាតេលា របស់អ្នកឧកញ៉ា ឈុន អូន ក៏បានប្រកាសថាខ្លួននឹងផ្គត់ផ្គង់ប្រេងឥន្ធនៈទូទាំងប្រទេសកម្ពុជា ទោះស្ថិតនៅក្នុងកាលៈទេសៈមានការរាំងស្ទះការផ្គត់ផ្គង់ពីក្រុមហ៊ុនផ្សេងៗក៏ដោយ។

ក្រុមហ៊ុនកម្ពុជា តេលា គឺជាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ និងឧស្ម័នដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៣។ គិតមកទល់ពេលនេះ ក្រុមហ៊ុនមានសាខាចែកចាយបន្ត និងផ្ទាល់ខ្លួនដល់ច្រើនជាង ២០០០ សាខាទូទាំងប្រទេសកម្ពុជា៕