ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា នារសៀលថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ បានទទួលជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយនឹង លោកស្រី Christiancia Elsie Maseke ភារៈធារីស្តីទីនៃស្ថានទូតណាមីប៊ីប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងប៉េកាំង នៅអគ្គនាយកដ្ឋានសភាពាណិជ្ជកម្មកម្ពុជា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា គោលបំណងនៃជំនួបនៃគឺដើម្បីស្វែងយល់ពីបរិយាកាសវិនិយោគនៃកម្ពុជា និងពិភាក្សាដើម្បីស្វែងរកនូវកិច្ចសហប្រតិបត្តិការ ជាមួយសភាពាណិជ្ជកម្មកម្ពុជានាថ្ងៃអនាគត។ ជំនួបនេះបានបញ្ចប់ដោយជោគជ័យប្រកបដោយលទ្ធផលផ្លែផ្កា៕









