អនុព័ន្ធយោធា៥ប្រទេស បានចុះដល់ទីតាំងភូមិជោគជ័យ ដើម្បីសង្កេត និងរាយការណ៍

សង្គម​ និង​សេដ្ឋកិច្ច

នារសៀលថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ លោក វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជា បានចុះទីតាំងជាក់ស្តែងដើម្បីសង្កេត ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន ត្រង់ចំណុចបណ្តោយព្រំដែនលេខ៤៧ នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការធ្វើដំណើរចុះទៅខេត្តបន្ទាយជ័យ ដើម្បីចុះទៅពិនិត្យ និងសង្កេតការណ៍ បន្ទាប់ពីកាលពីវេលាម៉ោង ១៤:២០នាទី រសៀលថ្ងៃទី២៥ ខែសីហា កងកម្លាំងយោធារបស់ថៃ បានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្រ្តភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែប្រជាពលរដ្ឋ និងសមត្ថកិច្ចធ្វើការទប់ស្កាត់ ទើបកងកម្លាំងថៃយកបន្លាលួសចេញទៅវិញ។

សូមបញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ចំនួន៥ប្រទេស រួមមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន និងវៀតណាម៕