ចិន និងហុងកុង នាំចូលអង្ករពីកម្ពុជាច្រើនជាងគេ ក្នុងរយៈពេល ៨ខែឆ្នាំ២០២៣

សង្គម​និង​សេដ្ឋកិច្ច

របាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ៨ខែឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤០១ ៦៩៩ តោន ទៅកាន់គោលដៅចំនួន៥៦ប្រទេស និងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរបាយការណ៍ ចិន និងហុងកុងបាននាំចូលអង្ករពីកម្ពុជាច្រើនជាងគេមានចំនួន ១៤៣ ៨១៨ តោន គិតជាទឹកប្រាក់មានចំនួន ៩១.៦៤ លានដុល្លារ ខណៈនាំចេញទៅកាន់ប្រទេសនៅទ្វីបអឺរ៉ុបចំនួន ២៦ប្រទេស មានចំនួន ១៦៤ ៦៨២ តោន ដែលគិតជាទឹកប្រាក់បានចំនួន ១១៣.៧៣ លានដុល្លារ។

ដោយឡែកការនាំចេញទៅកាន់ប្រទេសជាសមាជិកអាស៊ានចំនួន ៥ ប្រទេស បានបរិមាណចំនួន ៣៦ ៦៩២ តោន គិតជាទឹកប្រាក់ចំនួន ២៣.៦៤ លានដុល្លារ និងទៅកាន់គោលដៅផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូព៌ា ចំនួន២២ ប្រទេសបានចំនួន ៥៦ ៥០៧ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤៩.៥៨ លានដុល្លារ៕