សិង្ហបុរី នៅតែជាប្រទេសមានសុខសន្តិភាពជាងគេនៅអាស៊ី ក្នុងឆ្នាំ២០២៥

អន្តរជាតិ

យោងតាមការសិក្សាមួយ បានបង្ហាញឲ្យឃើញថា សិង្ហបុរី នៅតែជាប្រទេសដែលមានសុខសន្តិភាពបំផុត នៅតំបន់អាស៊ី ក្នុងឆ្នាំ២០២៥ នេះ ដោយបន្តរក្សាចំណាត់ថ្នាក់របស់ខ្លួនក្នុងនាមជាប្រទេសមានសុវត្ថិភាពបំផុត នៅលើពិភពលោក ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណាមិញ ក្រៅតែពីសិង្ហបុរី មានតែប្រទេសជប៉ុន (ជាប់ចំណាត់ថ្នាក់ទី១២) និងម៉ាឡេស៊ី (ជាប់ចំណាត់ថ្នាក់ទី១៣) ក្នុងចំណោមប្រទេសកំពូលៗនៅអាស៊ី ដែលស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់ Global Peace Index 2025 របស់វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព។

ដោយឡែកខាងក្រោមនេះ​ គឺជាបញ្ជីឈ្មោះពេញ ប្រទេសដែលមានសុខសន្តិភាពបំផុតទាំង១០ នៅលើពិភពលោក៖

១.អ៊ីស្លង់

២.អៀរឡង់

៣.នូវែលហ្សេឡង់

៤.អូទ្រីស

៥.ស្វីស

៦.សិង្ហបុរី

៧.ព័រទុយហ្គាល់

៨.ដាណឺម៉ាក

៩.ស្លូវេនី

១០.ហ្វាំងឡង់

ជម្រាបជូនផងដែរថា ប្រទេសអ៊ីស្លង់ បានបន្តរក្សាតំណែងកំពូលរបស់ខ្លួន ក្នុងនាមជាប្រទេសមានសុខសន្តិភាពបំផុតលើពិភពលោក អស់រយៈពេល ១៨ឆ្នាំជាប់ៗគ្នាមកហើយ ដោយសារតែប្រទេសនេះ គ្មានកងទ័ពនោះឡើយ ខណៈមានអត្រាឧក្រិដ្ឋកម្មទាបបំផុត ដល់កម្រិតមួយដែលប៉ូលិសទូទៅមិនចាំបាច់មានអាវុធក្នុងដៃ៕​