ក្រុមហ៊ុនប្រេងធំ ExxonMobil របស់អាមេរិក បង្ហាញពីផែនការសហការជាមួយកម្ពុជាលើការផ្គត់ផ្គង់ប្រេងនិងឧស្ម័នគ្រប់ប្រភេទ។

ការបង្ហាញពីផែនការសហការគ្នារវាងសហរដ្ឋអាមេរិក ជាមួយកម្ពុជា លើវិស័យប្រេង និងឧស្ម័ននេះ បានធ្វើឡើងក្នុងជំនួបរវាងក្រុមហ៊ុន ExxonMobil និងក្រសួងរ៉ែ និងថាមពល ដឹកនាំដោយលោក កែវ រតនៈ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ExxonMobil គឺជាក្រុមហ៊ុនយក្សមួយមានប្រភពមកពីសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះនឹងបង្កើតក្រុមការងារមួយ ដើម្បីពិនិត្យលទ្ធភាពក្នុងការសហការគ្នាជាមួយកម្ពុជា។
សូមបញ្ជាក់ថា ក្រសួងរ៉ែ និងថាមពល ធ្លាប់បានប្រកាសថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈសម្រាប់តម្រូវការក្នុងប្រទេសគ្រប់គ្រាន់។
នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានគូសបញ្ជាក់ដែរថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុក កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហានោះដែរ៕




