ភ្នំពេញ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ ៖ រោងចក្រអង្គរឌែរីប្រូដាក ខូអិលធីឌី ត្រូវបានបើកដំណើរការកាលពីខែឧសភា ឆ្នាំ ២០១៥ នៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់ភ្នំពេញ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល រាជធានីភ្នំពេញ គិតមកដល់ពេលនេះមានអាយុកាលជិត ១០ ឆ្នាំហើយ។ ក្រុមហ៊ុនបណ្តាក់ទុនប្រមាណជាង ៥០ លានដុល្លារ ហើយក៏កំពុងតែស្វែងរកឱកាសបណ្តាក់ទុនលើវិស័យដទៃទៀត រួមមាន កសិដ្ឋានចិញ្ចឹមគោយកទឹកដោះលើផ្ទៃដីប្រមាណ ១,០០០ ហិចតា ដែលនឹងក្លាយជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះដ៏ធំបំផុតនៅព្រះរាជាណាចក្រកម្ពុជា។

គម្រោងនេះនឹងជួយផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរប្រមាណជិត ២០០ នាក់បន្ថែមទៀត ហើយសង្ឃឹមថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងគាំទ្រដល់គម្រោងនេះ។ ជាវឌ្ឍនភាពមកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានអភិវឌ្ឍនិងចេញលក់ផលិតផលជាច្រើននៅលើទីផ្សារក្នុងនោះមាន ប្រភេទជាទឹកដោះគោស្រស់ (UHT) ទឹកដោះគោខាប់ ទឹកដោះគោជូរ និងយ៉ាអួរ។

ពេលថ្មីៗនេះ ទឹកដោះគោខាប់បេសខៅស៍ របស់ក្រុមហ៊ុនអង្គរឌែរីប្រូដាក ខូអិលធីឌី ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ដែលជាធម្មតាទឹកដោះគោខាប់ត្រូវស្តុកទុកក្នុងរយៈពេល ១ខែ ទៅ ២ខែ ដើម្បីឱ្យផលិតផលវិវឌ្ឍជាខាប់ល្អ ខណៈក្រុមហ៊ុនបានផ្គត់ផ្គង់ លើទីផ្សារភ្លាមៗដល់អតិថិជនតែម្តង ក្រោយពីការផលិត (ដឺឡេថ្មី)។ ក្រុមហ៊ុន ក៏មានវិធីធ្វើឱ្យផលិតផលខាប់បានលឿន ដោយបន្ថែមសារធាតុរក្សាទុកចូលទៅក្នុងផលិតផល តែជាគោលការណ៍ក្រុមហ៊ុនមិនបន្ថែមសារធាតុរក្សាទុកចូលទៅក្នុងផលិតផលនោះទេ។ ទឹកដោះគោខាប់បេសខៅស៍ ជាផលិផលក្នុងស្រុកតែមានគុណភាពលំដាប់អន្តរជាតិ ដោយវត្ថុធាតុដើមមួយចំនួននាំចូលមកពីសហរដ្ឋអាម៉េរិក ស៊ុតអែត ញូវហ្សឺលែន អ៊ីតាលី ជាដើម។

ផលិតផលទឹកដោះគោខាប់ បេសខៅស៍ ជាផលិតផលខ្មែរ ផលិតដោយកូនខ្មែរ ផលិតនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ខណ្ឌកំបូល រាជធានីភ្នំពេញ អនុលោមតាមស្តង់ដារ គ្រប់គ្រងសុវត្ថិភាពចំណីអាហារ FSSC 22000, ISO 9001, HALAL, វិទ្យាស្ថានជាតិ (ISC), ក្រសួងសុខាភិបាល និងអនុលោមតាមស្តង់ដារចំណីអាហារជាច្រើនទៀត…។

ចាប់តាំងពីឆ្នាំ ២០១៦ ដល់បច្ចុប្បន្នក្រុមហ៊ុនបានប្រើប្រាស់ថាមពលបៃតង ដើម្បីកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន ដោយបានដំឡើងប្រព័ន្ធថាមពលព្រះអាទិត្យ (សូឡា) ផលិតបាន 6,046,229 KWh បានកាត់បន្ថយការបំពុលបរិស្ថានដោយការសាយភាយឧស្ម័នកាបូនិក CO2 : 2,683,316 kg ស្មើនឹងចំនួនដើមឈើ 123,246 ដើម។

ក្រុមហ៊ុនបានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ចំនួនជាង ៦០០នាក់ និងបានគាំទ្រសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធប្រមាណជាង ៥០០០០ អាជីវករដែលបាននិងកំពុងទទួលផលពីការលក់ចែកចាយផលិតផលអង្គរមីល នៅទូទាំងប្រទេស។ បន្ថែមលើពីនេះ ក្រុមហ៊ុនមានគោល ដៅចង់នាំយកផលិតផលប្រទេសកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិក្នុងគោលដៅលើកស្ទួយផលិតផលដែលផលិតដោយកូនខ្មែរ។ បច្ចុប្បន្ន ក្រុមហ៊ុនមានគម្រោងនាំផលិតផល “អង្គរមីល – Angkor Milk” ទៅកាន់ទីផ្សារប្រទេសឡាវ និងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានផងដែរ។
ខ្មែរជួយខ្មែរ ! អង្គរមីល – Angkor Milk ផលិតដោយកូនខ្មែរ ! អង្គរមីល ផលិតផលប្រទេសកម្ពុជា!





























