តើបណ្ឌិត អ៉ិន ចាន់នី ចាយលុយអស់ប៉ុន្មានសង់អគារការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា?

សង្គម​និង​សេដ្ឋកិច្ច

អគារការិយាល័យកណ្ដាល ធនាគារ អេស៊ីលីដា ភីអិលស៊ី ​បានបើកដំណើរការជា​ផ្លូវការ​ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយមហាវិថី​ព្រះមុនីវង្ស សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សំណង់​អគារការិយាល័យ​កណ្តាល ដែលជាកន្លែងស្នូលធំធ្វើការរបស់បណ្ឌិត អ៉ិន ចាន់នី ប្រធានអគ្គនាយកប្រតិបត្តិ អេស៊ីលីដា ចាប់​ផ្តើមសាងសង់​ក្នុង​ខែ​មករា ឆ្នាំ​២០១៣ ដែល​មាន​កម្ពស់ ២០ជាន់ និង​អគារ​ក្រោមដី​ចំនួន ៤ជាន់ មាន​ផ្ទៃក្រឡា​បម្រើ​ការងារ​សរុប​ចំនួន ៤៣.០០០ ម៉ែត្រការ៉េ ហើយយចាយថវិកា​ចំនួនប្រមាណ ៧៦.៦៩៥.២២៤ ដុល្លារ​អាមេរិក។

អគារការិយាល័យ​កណ្តាល​នេះ គូស​ប្លង់​​ដោយ​ក្រុមហ៊ុន Aedas មាន​មូលដ្ឋាននៅ​ទីក្រុង​ហុងកុង និង​ក្រុមហ៊ុន iLi Consulting Engineers Mekong Ltd. ជា​ទីប្រឹក្សា​បច្ចេកទេស​ផ្នែក​វិស្វកម្ម, Optima Consultant Ltd. ជា​ទីប្រឹក្សា​បច្ចេកទេស​ផ្នែក​មេកានិក អគ្គិសនី និង​ប្រព័ន្ធ​បណ្តាញ​ទឹក និង BK Asia Pacific ជា​ទីប្រឹក្សា​ផ្នែក​គ្រប់គ្រង​ចំណាយ។

អគារ​នេះសាងសង់ដោយ​ក្រុមហ៊ុន HYUNDAI Eengineering Co., Ltd. ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ៣៤ខែ បំពាក់​ទៅ​ដោយ​ឧបករណ៍​​សម្ភារ​ការិយាល័យ​ទំនើប និង​ទាន់សម័យ ព្រមទាំង​មានប្រព័ន្ធ​ការពារ​សន្តិសុខ ការសន្សំសំចៃ​ថាមពល​ប្រើប្រាស់ ការបង្ការ​អគ្គិភ័យ បណ្តាញ​ត្រួតពិនិត្យ និង​ប្រព័ន្ធ​ទូរគមនាគមន៍ ហើយនិង​ប្រព័ន្ធ​គាំទ្រ​បច្ចេកវិជ្ជា​ព័ត៌មាន រួមទាំង​មានកន្លែង​សម្រាប់​ចតយានយន្ត​គ្រប់ប្រភេទ​ចំនួន ១.២៣៩ គ្រឿង និងមាន​អាហារដ្ឋាន​សម្រាប់​បុគ្គលិក​ដែលប្រកបដោយ​ផាសុកភាព​ខ្ពស់៕