ឧកញ៉ា ប៉ិច បូឡែន ប្រកាសផ្តល់ជូនអាហារូបករណ៍ដល់យុវសិស្ស មានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិថៃ ដែលត្រូវប៉ូលីសថៃបណ្ដាញចេញពីសាលា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយក ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប និងជាទីប្រឹក្សាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ បានប្រកាសផ្តល់ជូនអាហារូបករណ៍ជូនដល់យុវសិស្ស ដែលមានម្ដាយជាជនជាតិខ្មែរ និងឪពុកជាជនជាតិថៃ ដែលត្រូវប៉ូលីសថៃបណ្ដាញចេញពីសាលាកាលពីថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នានេះ លោកឧកញ៉ាអគ្គនាយក ក៏បានសន្យាផ្តល់ជូនឱកាសការងារជូនដល់ស្រ្តីជាម្ដាយ និងបុរសជាឪពុកជនជាតិថៃផងដែរ ដោយមិនរើសអើងជាតិសាសន៍ ប្រសិនបើពួកគាត់សម្រេចចិត្តចូលមករស់នៅក្នុងប្រទេសកម្ពុជាវិញ។

សូមជម្រាបថា តាមការចេញផ្សាយរបស់សារព័ត៌មានថៃ Khaosod កាលថ្ងៃព្រហស្បតិ៍ ទី២៨ ខែសីហា គ្រូបង្រៀនម្នាក់ នៅខេត្តសូរិន នៃប្រទេសថៃ បានអះអាងថា មានការចាប់ខ្លួនកូនសិស្សអាយុ១៣ឆ្នាំម្នាក់ ក្រោមការចោទប្រកាន់ថា ក្មេងម្នាក់នោះ គឺជាជនអន្តោប្រវេសន៍ខុសច្បាប់។ សេចក្តីរាយការណ៍ដដែលបន្ថែមថា កូនសិស្សរូបនោះ ដែលមានម្តាយជាជនជាតិខ្មែរ និងឪពុកចុងជាជនជាតិថៃ ត្រូវបានប៉ូលិសឃាត់ខ្លួន នៅឯសាលារៀន កាលពីថ្ងៃពុធ ដើម្បីគ្រោងបណ្តេញចេញពីប្រទេសទៀតផង៕