ការលក់រថយន្តថ្មីៗរបស់ Tesla នៅស៊ុយអែត ធ្លាក់ចុះអស់ជាង ៨០% នៅខែសីហា

អន្តរជាតិ

យោងតាមទិន្ន័យទទួលបានពី Mobility Sweden បានបង្ហាញឲ្យដឹងថា នៅក្នុងខែសីហា ការលក់រថយន្តថ្មីៗរបស់ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Tesla ធ្លាក់ចុះអស់ ៨៤% នៅក្នុងប្រទេសស៊ុយអែត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលក់រថយន្តថ្មីរបស់ Tesla នៅក្នុងប្រទេសនេះ បានធ្លាក់ចុះមកនៅត្រឹម ២១០ គ្រឿងប៉ុណ្ណោះ នៅក្នុងខែសីហា បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ដែលមានចំនួនរហូតដល់ ១ ៣៤៨ គ្រឿង។

យ៉ាងណាមិញទោះបីជាមានការធ្លាក់ចុះក៏ដោយ ប៉ុន្តែម៉ូដែល Y នៅតែបន្តនាំមុខនៃការលក់របស់ក្រុមហ៊ុន Tesla ដោយលក់បានចំនួនសរុប ១៤១ គ្រឿង បើទោះបីជាទាបជាដៃគូប្រជែងដូចជាក្រុមហ៊ុន Volvo និង Volkswagen ក៏ដោយ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Tesla បានបាត់បង់ចំណែកទីផ្សារបស់ខ្លួនយ៉ាងខ្លាំង នៅក្នុងតំបន់អឺរ៉ុប ដោយការលក់របស់ពួកគេ បានធ្លាក់ចុះអស់ជាង ៤០% ពោលគឺតាមពីក្រោយក្រុមហ៊ុនរថយន្តអគ្គិសនីរបស់ចិន BYD ៕​