Tesla ទទួលបានការបញ្ជាទិញប្រហែល ៦០០ គ្រឿង ចាប់តាំងពីចូលទីផ្សារឥណ្ឌា លើកដំបូង

អន្តរជាតិ

ក្រុមហ៊ុន Tesla បានទទួលការបញ្ជាក់ទិញរថយន្តប្រមាណជាង ៦០០​ គ្រឿង ចាប់តាំងពីការចាប់ផ្តើមដាក់លក់នៅក្នុងប្រទេសឥណ្ឌា កាលពីពាក់កណ្តាលខែកក្កដាមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្សរបស់សហរដ្ឋអាមេរិក ដែលដឹកនាំដោយមហាសេដ្ឋី Elon Musk ឥឡូវនេះ គ្រោងនឹងធ្វើការដឹកនាំជញ្ជូនរថយន្តចន្លោះពី ៣០០ ទៅ ៥០០ គ្រឿងទៅកាន់ប្រទេសឥណ្ឌា នៅឆ្នាំនេះ ដោយគ្រឿងដំបូងរំពឹងថានឹងមកដល់ដើមខែកញ្ញា ជាមួយនឹងការដឹកចេញមកពីរោងចក្រ នៅក្នុងទីក្រុងសៀងហៃ។

គួរឲ្យដឹងផងដែរថា ចំពោះការដឹកជញ្ជូនដំបូងនឹងត្រូវបានកំណត់សម្រាប់ទីក្រុងធំៗជាមុនសិន រួមមាន Mumbai , Delhi , Pune និង Gurugram ស្របពេលការដឹកទៅកាន់ទីក្រុងផ្សេងទៀត នឹងអាស្រ័យទៅលើការទូទាត់ពេញលេញ ដែលក្រុមហ៊ុនទទួលបានសម្រាប់ការបញ្ជាទិញរថយន្តរបស់ខ្លួន។

ជម្រាបជូនផងដែរថា កាលពីខែកក្កដា ក្រុមហ៊ុន Tesla បានដាក់រថយន្ត Model Y របស់ខ្លួននៅក្នុងប្រទេសឥណ្ឌាក្នុងតម្លៃប្រហែល ៧០ ០០០ដុល្លារ ដែលជាតម្លៃដ៏ខ្ពស់បំផុតមួយដែលឆ្លុះបញ្ចាំងពីពន្ធគយខ្ពស់របស់ឥណ្ឌា លើរថយន្ត Evដែលនាំចូល៕​