ឧកញ៉ា ឈាង សុវណ្ណរតនៈ រៀបចំពិធីអបអរសាទរខួប ៨ឆ្នាំ នៃការបើកដំណើរការ ប្រ៊ូវខហ្វហ្វី នៅសណ្ឋាគាររបស់ អ្នកឧកញ៉ា ជា រតនា

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ឈាង សុវណ្ណរតនៈ អគ្គនាយកក្រុមហ៊ុន អ ធី អិន ខេ គ្រុប (RTNK Group) កាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ ខួប ៨ឆ្នាំ នៃការបើកដំណើរការ ប្រ៊ូវខហ្វហ្វី ដែលប្រារព្ធនៅ សណ្ឋាគារ សាន់ & មូន រីវើសាយ (SUN & MOON, Riverside Hotel) របស់អ្នកឧកញ៉ា ជា រតនា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីអបអរសាទរ ខួប ៨ឆ្នាំខាងលើនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុន ដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។

ក្រុមហ៊ុន អ ធី អិន ខេ គ្រុប មានបុត្រសម្ព័ន្ធជាច្រើនក្នុងពហុវិស័យ ដូចជាផ្នែកថាមពល គឺស្ថានីយប្រេងឥន្ធនៈ, ផ្នែកកីឡា Platinum Sports Club ស្ថិតនៅខណ្ឌជ្រោយចង្វារ, លក់រាយក្រុមហ៊ុន RTNK Retail និងផ្នែកម្ហូបអាហារ ប្រ៊ូវផាក និងភេសជ្ជៈ ប្រ៊ូវខហ្វហ្វី។

សូមជម្រាបថា លោកឧកញ៉ា ឈាង សុវណ្ណរតនៈ បានបើកហាង ប្រ៊ូវខហ្វហ្វី (Brew Coffee) សាខាទី១ កាលឆ្នាំ២០១៦ មានទីតាំងនៅខណ្ឌជ្រោយចង្វារ។ បន្ទាប់មក លោកឧកញ៉ា បានពង្រីកសាខាទី២ ប្រ៊ូវខហ្វហ្វី មានទីតាំងនៅជិតសាលាស៊ីសុវត្ថិ កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ រីឯសាខាថ្មីមួយទៀត ប្រ៊ូវខហ្វហ្វីអេនឡោញ (Brew Coffee and Lounge) មានទីតាំងស្ថិតនៅផ្លូវ៣៧០ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្បែរផ្សារទំនើប ជីបម៉ុង នរោម៉ល៕