តម្លៃមាសនៅថ្ងៃទី៤ ខែកញ្ញា បន្ដហក់ឡើងខ្ពស់មិនធ្លាប់មានក្នុងប្រវត្ដិសាស្រ្ដហាងឆេងមាសអន្ដរជាតិ

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ បានបន្ដហក់ឡើងខ្ពស់បន្ថែមទៀតហើយ ដោយមានតម្លៃ ៤២៦ដុល្លារ នៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤១៦ដុល្លារ។ នេះបើយោងតាមហាងឆេងមាស ពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង នាព្រឹកថ្ងៃទី៤ ខែកញ្ញានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកតម្លៃមាស កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ម្សិលមិញនេះ មានតម្លៃត្រឹមតែ៤២៣ដុល្លារ នៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤១៣ដុល្លារ។ បើធៀបនឹងថ្ងៃនេះ មាសឡើងថ្លៃ ៣ដុល្លារ នៅក្នុងមួយជី។

សូមជម្រាបជូនថា តម្លៃមាសប្រែប្រួលតាមហាងឆេងអន្ដរជាតិ។

ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាហាងដែលបានបង្កើតឡើងដោយកូនខ្មែរ១០០% ដែលជាអ្នកជំនាញខាងច្នៃគ្រឿងអលង្ការពីសាលា GIA ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។ ហាងមាសពេជ្រ CSNJ ច្នៃម៉ូដគ្រឿងអលង្ការ ជូនបងប្អូនដោយប្រើប្រាស់សុទ្ធតែម៉ាស៊ីនទំនើបៗ តម្លៃខ្ទង់លានដុល្លារ នាំចូលមកពីបណ្តាប្រទេសជឿនលឿននៃសហគមន៍អឺរ៉ុប។

ហាងមាសពេជ្រ CSNJ មានលក់មាសពេជ្រជាច្រើនជម្រើស មានលក់ទាំងប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ មានទាំងគ្រឿងអលង្ការដែលបានច្នៃរួចរាល់១០០% និងអាចកម្ម៉ង់ម៉ូដតាមការស្រឡាញ់ ចូលចិត្ដរបស់បងប្អូន បានយ៉ាងស្រស់ស្អាត ប្រណីត បង្កើនភាពថ្លៃថ្នូរ ប្រកបដោយគុណភាពខ្ពស់បំផុត។

ហាងមាសពេជ្រ CSNJ មានអាស័យដ្ឋាននៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧញ៉ាមហាភកី្តសប្បុរសភោគាធិបតី ហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភំ្នពេញ៕