គ្រាន់តែនាំចេញកាហ្វេ វៀតណាមកើបចំណូលបានជាង ៦,៤ពាន់លានដុល្លារ ត្រឹម ៨ខែដំបូង

អន្តរជាតិ

ការនាំចេញកាហ្វេរបស់ប្រទេសវៀតណាម បានកើនឡើងដល់ជាង ៦,៤ពាន់លានដុល្លារ ក្នុងរយៈពេល ៨ខែដំបូងឆ្នាំនេះ ពោលគឺបានកើនឡើង ៥៩% ដោយសារតែតម្រូវការខ្ពស់ និងការផ្គត់ផ្គង់សកលមានភាពខ្វះខាត។ នេះបើតាមការចុះផ្សាយសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការប៉ាន់ស្មានរបស់ក្រសួងកសិកម្ម និងបរិស្ថាន បានឲ្យដឹងថា នៅក្នុងខែសីហា វៀតណាម បាននាំចេញកាហ្វេប្រមាណ ៩៥ ០០០ តោន ដែលមានតម្លៃជាង ៤២៩លានដុល្លារ។ ហើយក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ បរិមាណនៃការនាំចេញកាហ្វេសរុបមានដល់ទៅ ១,២ លានតោន ដែលមានតម្លៃ ៦,៤២ពាន់លានដុល្លារ កើនឡើង ៨,៧% ក្នុងបរិមាណ និង ៥៩,១% លើតម្លៃ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជុំវិញការកើនឡើងដ៏គួរឲ្យកត់សម្គាស់នេះ គឺត្រូវបានកើតឡើងដោយសារតែការកាត់បន្ថយការផ្គត់ផ្គង់ពីប្រទេសប្រេស៊ីល និងឥណ្ឌូណេស៊ី ដែលជាប្រទេសផលិតគ្រាប់កាហ្វេធំបំផុតទាំងពីររបស់ពិភពលោក ដោយសារតែបាតុភូតរាំងស្ងួត El Nino ខណៈដែលតម្រូវការនៅអឺរ៉ុប និងអាមេរិកខាងជើង នៅតែមានកម្រិតខ្ពស់។

ទន្ទឹមនឹងនេះ​ ប្រទេសលីងគ្រាប់កាហ្វេធំៗបំផុត ជាពិសេសនៅអាល្លឺម៉ង់ អ៊ីតាលី និងអេស្ប៉ាញ បានបង្កើនការទិញរបស់ពួកគេ ដោយធ្វើឲ្យទីផ្សារទាំងបីនេះក្លាយជាគោលដៅធំបំផុតសម្រាប់កាហ្វេវៀតណាម ដែលស្មើនឹងជិត ៣០% នៃប្រាក់ចំណូលសរុប៕​