«ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា» ថ្មី ដាក់សម្ពោធជាផ្លូវការ ក្រោយមានសន្ទុះគាំទ្រខ្លាំងមកលើផលិតផលខ្មែរ

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ពិតជាមិនធម្មតាមែន ទើបតែបញ្ចេញផលិតផលថ្មី ២ មុខត្រឹមប៉ុន្មានថ្ងៃមុនសោះ ឥឡូវ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានធ្វើការប្រកាសសម្ពោធស្វាគមន៍សមាជិកថ្មីបន្ថែមទៀតគឺ «ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា» ថាមពលដ៏ជោគជ័យ បានធ្វើការចែកចាយលើទីផ្សារចាប់ពីពេលនេះតទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ផលិតផលខ្មែរថ្មី «ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា» ត្រូវបានបង្កើតឡើងស្របតាមតម្រូវការបងប្អូនខ្មែរដើម្បីផ្តល់ថាមពល កម្លាំង រសជាតិឆ្ងាញ់ ក្លិនឈ្ងុយ ផ្សំឡើងពីតូរីន, វីតាមីន B3, B5, B6, B12 ជំនួយខួរក្បាល និងបង្កើនថាមពលខ្លាំងក្លា ឆ្ពោះទៅរកភាពជោគជ័យ។ លើសពីនេះ ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា ក៏ផ្តល់ឱកាសឈ្នះរង្វាន់ដូចជា៖ រថយន្ត FORD PICK UP RANGER (XL) ស៊េរីថ្មី, រង្វាន់ទឹកប្រាក់ ៧៧៧ ដុល្លារ, និងរង្វាន់ទឹកប្រាក់ជាច្រើនទៀត។ ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា! ផលិតផលខ្មែរ កម្លាំងខ្មែរ!ស្តង់ដារអន្តរជាតិ!

ខ្មែរ ប៊ែវើរីជីស តែងតែផ្តោតសំខាន់លើការផលិតនូវភេសជ្ជៈ ដែលមានគុណភាពស្តង់ដាអន្តរជាតិដល់ទីផ្សារក្នុងស្រុក បូកផ្សំជាមួយរសជាតិ និងបង្កើនភាពសម្បូរបែបនៃផលិតផលខ្មែរ ដោយបច្ចុប្បន្ន ផលិតផលរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសមានដូចជា៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង វើក, ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស, ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ទឹកក្រូចអាយស៍, ទឹកពិសាកម្ពុជា រួមជាមួយសមាជិកថ្មីដែលមាន CAMBODIA COLA, CAMBODIA BLACK BEER, ភេសជ្ជៈ​ EXPREZ រសជាតិត្រសក់ផ្អែម និងចុងក្រោយគឺ ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា!

ភេសជ្ជៈប៉ូវកម្លាំង កម្ពុជា! ថាមពលដ៏ជោគជ័យ!