ក្រុមហ៊ុនខ្នាតយក្សវៀតណាម VinFast កើបលុយជាង ១,៣ពាន់លានដុល្លារ ក្នុងឆមាសទី១

អន្តរជាតិ

នៅក្នុងឆមាសទី១ ឆ្នាំនេះ ក្រុមហ៊ុន VinFast បានកត់ត្រាប្រាក់ចំណូលសរុបចំនួន ៣២ ៩១៥ពាន់លានដុង (ប្រហែលជាង ១,៣ពាន់លានដុល្លារ) ពោលគឺកើនឡើងស្ទើតែទ្វេដង បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយមួយ VinFast បានរាយការណ៍ថា ប្រាក់ចំណូលក្នុងត្រីមាសទីពីររបស់ខ្លួន មានចំនួនសរុប ១៦ ៦០៩ពាន់លានដុង ឬប្រហែល ៦៦៣លានដុល្លារ កើនឡើង ៩២% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ ប្រាក់ចំណូលរបស់ក្រុមហ៊ុន ត្រូវបានមើលឃើញថាមានភាពប្រសើរឡើងខ្លាំង ដោយសារតែកើនឡើងនៃចំនួនចែកចាយរថយន្តរបស់ខ្លួន ១៧២% ដោយឈានដល់ ៣៥ ៨៣៧ គ្រឿង។

យ៉ាងណាមិញ ចំនួនម៉ូតូ និងកង់អគ្គិសនី ក៏បានកត់ត្រាពីការកើនឡើងនៃចំនួនលក់ដល់ទៅ ៥ដងផងដែរ បើធៀបទៅនឹងឆមាសទី១ កាលពីឆ្នាំមុន។ VinFast បាននិយាយថា ចំនួនផលិតផលដែលចែកចាយដល់អ្នកប្រើប្រាស់មានចំនួន ៧០% នៃប្រាក់ចំណូលសរុប។

ជម្រាបជូនផងដែរថា ត្រឹមរយៈពេល ៦ខែដំបូងឆ្នាំនេះ VinFast បានចែកចាយរថយន្តសរុបរបស់ខ្លួននៅទូទាំងពិភពលោក ក្នុងចំនួនសរុប ៧២ ១៦៧ គ្រឿង ជាមួយប្រាក់ចំណូលប្រមាណជាង ១,៣ពាន់លានដុល្លារ។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនខ្នាតយក្សវៀតណាមនេះ នៅតែខាតបង់ប្រមាណ ៣៧ ៩៨៧ពាន់លានដុង៕​