កញ្ញា គីម សំណាង ចូលី (Kim Samnang Jolie) កូនស្រីច្បងរបស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសអង់គ្លេស ដើម្បីបន្តសិក្សាវិញ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥។

តាមរយៈបណ្តាញសង្គម កាលពីថ្ងៃអាទិត្យម្សិលមិញនេះ លោកឧកញ៉ាបណ្ឌិត គីម ហ៊ាង បានលើកឡើងថា លោកបានជូនដំណើរកូនស្រីច្បង គីម សំណាង ចូលី (ឥន្រ្ទីតូច) ត្រឡប់ទៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ជាកន្លែងដែលចូលី បានទៅស្នាក់នៅ និងរៀនសូត្រ ចាប់តាំងពីឆ្នាំ២០២៣ ដោយសិក្សាជំនាញ សេដ្ឋកិច្ចហិរញ្ញវត្ថុ (Financial Economics) កម្រិតបរិញ្ញាបត្រ។
លោកឧកញ៉ាបណ្ឌិត បានបន្ថែមថា ចូលីត្រូវរៀនអាន និយាយ និងសរសេរភាសាខ្មែរ និងចិន ឱ្យច្រើនផងដែរ ព្រោះយើងជាខ្មែរ ដែលរកសុីជាមួយចិន អាមេរិក និងពិភពលោក។
សូមជម្រាបថា កញ្ញា គីម សំណាង ចូលី (Kim Samnang Jolie) គីជាសមាជិកក្រុមប្រឹក្សាភិបាលបុរី វិមានសំណាង ដែលជាកូនស្រីច្បងរបស់ឧកញ៉ាបណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង។ ក្នុងឱកាសវិសមកាលនៅកម្ពុជារយៈពេលខ្លីនេះ កញ្ញា ចូលី ក៏បានឆ្លៀតពេលដឹកនាំក្រុមការងារបុរី វិមានសំណាង នាំយកគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួន យកទៅផ្តល់ជូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹក ស្ថិតក្នុងខេត្តឧត្តរមានជ័យផងដែរ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥៕




