ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កំពុងបន្ដកិច្ចប្រជុំថ្ងៃទី២ ដើម្បីជំរុញឱ្យមានប្រសិទ្ធភាពក្នុងការអនុវត្តកិច្ចព្រមព្រៀង«បទឈប់បាញ់»

សង្គម​ និង​សេដ្ឋកិច្ច

អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា នៅថ្ងៃទី៨ ខែកញ្ញានេះគឺជាថ្ងៃទីពីរហើយដែលក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) បាននិងកំពុងចាប់ផ្ដើមកិច្ចប្រជុំបន្ដទៀត នៅវេលាម៉ោង ១:៥០នាទីរសៀល ក្នុងខេត្តកោះកុង ដើម្បីប្រសិទ្ធភាព  និងភាពជឿជាក់ក្នុងការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា ក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក ណាត់ថាផុង ប្រាវកែវ ។

សូមជម្រាបជូនថា កិច្ចប្រជុំនេះបានបន្តពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព  ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀង បទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេស គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ ៕