តម្លៃទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក កើនឡើង ២០ទ្រីលានដុល្លារ

អន្តរជាតិ

នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ តម្លៃទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្លាំងរហូតដល់ ២០ទ្រីលានដុល្លារ ខណៈដែលធ្វើឲ្យតម្លៃផ្ទះសរុបនៅក្នុងសហរដ្ឋអាមរិក មានចំនួន ៥៥ទ្រីលានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមក្រុមហ៊ុនអចលនទ្រព្យ Zillow បានបង្ហាញឲ្យដឹងថា តម្លៃទីផ្សារលំនៅដ្ឋានរបស់សហរដ្ឋអាមេរិក បានកើនឡើង ៥៧% គិតចាប់តាំងពីឆ្នាំ២០២០ មក ដែលស្មើទៅនឹងចំនួន ២០ទ្រីលានដុល្លារ។ ប្រភពដដែលបានបង្ហាញទៀតថា ទីផ្សារអចលនទ្រព្យនៅអាមេរិក នៅតែមានតម្លៃថ្លៃខ្លាំង ខណៈតម្លៃផ្ទះនៅតែបន្តកើនឡើង បើទោះបីជាអត្រាការប្រាក់កម្ចីទិញផ្ទះមានកម្រិតខ្ពស់ដែលធ្វើឲ្យអ្នកទិញ មានភាពស្ទាក់ស្ទើ ក៏ដោយ។

យ៉ាងណាមិញ​ បើតាមការឲ្យដឹងពី Zillow បាននិយាយថា តម្លៃសរុបនៃផ្ទះនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតលើពិភពលោកមូួយនេះ មានចំនួនដល់ ៥៥ទ្រីលានដុល្លារ។

ជម្រាបជូនផងដែរថា ការកើនឡើងតម្លៃផ្ទះក្នុងសហរដ្ឋអាមេរិក នៅឆ្នាំនេះ មិនមានភាពស្មើគ្នានោះឡើយ ដោយទីក្រុងញូវយ៉កនាំមុខគេ ជាមួយតម្លៃផ្ទះសរុបកើនឡើង ២១៦ពាន់លានដុល្លារ កាលពីឆ្នាំមុន និងតាមពីក្រោយដោយរដ្ឋ New Jersey រដ្ឋ Illinois និង Pennsylvania៕​