ពន្ធនាំចូលខ្ពស់របស់លោក ត្រាំ អាចធ្វើឲ្យពលរដ្ឋក្រីក្រនៅអាមេរិក កើនឡើងដល់ជិត ១ លាននាក់

អន្តរជាតិ

យោងតាមការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Yale បានបង្ហាញឲ្យដឹងថា គោលនយោបាយពន្ធគយខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អាចនឹងធ្វើឲ្យចំនួនប្រជាជនក្រីក្រនៅក្នុងសហរដ្ឋអាមេរិក កើនឡើងខ្ពស់ នៅឆ្នាំ២០២៦ ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីពេលថ្មីៗនេះ The Budget Lab ដែលមជ្ឈមណ្ឌលស្រាវជ្រាវប្រចាំនៅសាកលវិទ្យាល័យ Yale បានបង្ហាញឲ្យដឹងថា គោលនយោបាយពន្ធគយនាំចូលខ្ពស់របស់លោក ត្រាំ នឹងបង្កើនចំនួនពលរដ្ឋអាមេរិកដែលរស់នៅក្នុងភាពក្រីក្រ ដល់ចំនួន ៨៧៥ ០០០ នាក់ នៅឆ្នាំ២០២៦ ។

ជុំវិញលទ្ធផលនេះ​ គឺផ្នែកលើទិន្នន័យទទួលបានពី Official Poverty Measure ដែលជាវិធានការយូរអង្វែងមួយចេញពីការិយាល័យជំរឿនសហរដ្ឋអាមេរិក ដែលវាស់វែងទៅលើភាពក្រីក្រដោយប្រាក់ចំណូលមុនបង់ពន្ធ។ ពន្ធគយ និងការកើនឡើងតម្លៃត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់គ្រួសារដែលមានប្រាក់ចំណូលទាបបំផុត ដោយសារពួកគេបានចំណាយមួយចំណែកធំនៃប្រាក់ចំណូលរបស់ពួកគេលើតម្រូវការ ដែលធ្វើឱ្យពួកគេងាយរងគ្រោះចំពោះការប្រែប្រួលនៃតម្លៃទំនិញ។

មិនតែប៉ុណ្ណោះ​ ក្រុមអ្នកសេដ្ឋកិច្ច ក៏បាននិយាយផងដែរថា ក្រុមដែលមានប្រាក់ចំណូលទាប នឹងទិញទំនិញនាំចូលកាន់តែច្រើន ដែលជាផលិតផលដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារពន្ធគយ។ តួលេខចេញផ្សាយដោយមន្ត្រីអាមេរិក កាលពីថ្ងៃទី៩ ខែកញ្ញា បានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ កន្លងទៅ សហរដ្ឋអាមេរិក មានប្រជាជនជិត ៣៦ លាននាក់រស់នៅក្នុងភាពក្រីក្រ៕