អ្នកឧកញ៉ា ទៀ វិចិត្រ បង្ហាញសារខកចិត្ត ក្រោយឃើញពលរដ្ឋកម្ពុជា នៅបន្តប្រើផលិតផលថៃដដែល

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ទៀ វិចិត្រ អគ្គនាយកក្រុមហ៊ុន ជីធីវីសុី គ្រុប នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ បានបង្ហាញសារខកចិត្ត នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយឃើញប្រជាពលរដ្ឋកម្ពុជាមួយចំនួន នៅបន្តប្រើផលិតផលរបស់ប្រទេសថៃដដែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកឧកញ៉ាម្ចាស់ស្ថានីយប្រេងឥន្ធនៈ៣ទីតាំងនៅខេត្តព្រះសីហនុរូបនេះ បានសរសេរសារលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនបែបនេះថា៖ “ជឿហើយខ្ញុំ! ចឹងតើ បានជាពួកវាបន្តដៀលយើងថាអត់គេមិនបាន ឃើញបន្តដង្ហែរគ្នាចូលប្រើផលិតផលគេដដែល ឆាប់ភ្លេចខ្លួនណាស់ មិនចេះឈឺចាប់សោះ ចង់ចំណេញហួសហេតុពេកហើយ!”។

ជាមួយគ្នានេះដែរ កាលថ្ងៃទី៧ ខែកញ្ញា អ្នកឧកញ៉ាអគ្គនាយក ក៏បានបង្ហោះសារផងដែរថា៖ “ថ្នាក់ដឹកនាំ បងៗកងទ័ពហ៊ានលះបង់ជីវិត ឈាមស្រស់ ដើម្បីការពារជាតិមាតុភូមិយើង ចុះហេតុអីយើងជាជនជាតិខ្មែរដែលកំពុងរងការប្រមាថយ៉ាងធ្ងន់ធ្ងរ គ្រាន់តែរួមគ្នាពហិការ បញ្ឈប់ប្រើប្រាស់របស់គេ មិនបានទេអី?”។

សូមជម្រាបថា ក្រោយមានបញ្ហាព្រំដែនកម្ពុជា-ថៃ អ្នកឧកញ៉ា ទៀ វិចិត្រ ជាម្ចាស់ស្ថានីយប្រេងឥន្ធនៈ PTT មួយរូប ដែលបានសម្រេចចិត្តចូលរួមជាមួយ លោក ទៀ ស្យាម ប្រែក្លាយស្ថានីយប្រេងមានប្រភពពីថៃ PTT មកបង្កើតជាស្ថានីយប្រេងយីហោខ្មែរ PEACE Petroleum Cambodia។ បច្ចុប្បន្ន ស្ថានីយប្រេងឥន្ធនៈ PEACE កំពុងស្ថិតក្នុងដំណើរការរចនាទីកន្លែងបែបថ្មី ព្រមទាំងការចុះកិច្ចព្រមព្រៀង នាំចូលប្រភពប្រេងថ្មី ហាងកាហ្វេថ្មី និង Mart ថ្មីផងដែរ៕