ក្រុមហ៊ុន វិរៈ ប៊ុនថាំ អ្នកឧកញ៉ា សួរ វីរៈ បើកសាខានៅស្រុកគង់ចូវ ប្រទេសចិន ទទួលបញ្ញើឆាប់រហ័ស មួយកញ្ចប់ត្រឹម១ដុល្លារ

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ខូអិលធីឌី (Vireak Buntham Express Co., Ltd) របស់ អ្នកឧកញ៉ា សួរ វីរៈ បានបើកដំណើរការសាខាថ្មី នៅស្រុកគង់ចូវ ខេត្តគង់តុង ប្រទេសចិន ដែលអាចទទួលបញ្ញើឆាប់រហ័សចាប់ពី ១ដុល្លារក្នុងមួយកញ្ចប់ ចំណាយពេលត្រឹមតែ ៥ទៅ៧ថ្ងៃប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃសុក្រនេះ អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស បានបញ្ជាក់បែបនេះថា៖ “សាខា វិរ:ប៊ុនថាំប្រទេសចិន ស្រុកគង់ចូវ ខេត្តគង់តុង ចាប់ផ្តើមដំណើរការជាមួយការទទួលបញ្ញើឆាប់រហ័សចាប់ពី 1$ក្នុងមួយកញ្ចប់តែប៉ុណ្ណោះ ចំណាយពេលត្រឹមតែ ៥-៧ថ្ងៃគត់ តម្លៃពិសេសចាប់ពី 160$ក្នុងមួយគីប ចេញដំណើររៀងរាល់ថ្ងៃ”។

អ្នកឧកញ៉ាអគ្គនាយក បានបន្ថែមថា ឈប់ទិញទំនិញសៀម យើងអាចទិញពីចិនជំនួសវិញ ជាមួយការដឹកជញ្ជូនទាបជាង។ ពិសេសបើសិនពិបាកទិញ ក្រុមការងារក្រុមហ៊ុន វិរៈ ប៊ុនថាំ នឹងជួយរកទំនិញ ជួយទិញ និងជួយដឹកជូនផងដែរ។

ព័ត៌មានបន្ថែមទូរស័ព្ទ & តេលេក្រាម: 092880456/098880456។

សូមជម្រាបថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនខ្មែរ បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទៅកាន់ប្រទេសជិតខាងមួយចំនួន។ ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត រួមមាន៖ សេវាកម្មសណ្ឋាគារ និងរីសត រថយន្តសម្រាប់ដឹកទំនិញ រថយន្តជួលប្រណិត រថយន្តគ្រែគេងយប់ប្រណិត រថយន្តក្រុងប្រណិត AirBus និង ទូកល្បឿនលឿន Buva Sea ផងដែរ៕