យោងតាមទិន្នន័យផ្លូវការមួយ បានបង្ហាញឲ្យដឹងនៅថ្ងៃចន្ទថា ការវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសចិន បានធ្លាក់ចុះអស់ ១២,៩% ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំនេះ បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន បន្ទាប់ពីមានការធ្លាក់ចុះអស់ ១២% គិតពីខែមករា ដល់ខែកក្កដា។ នេះបើមការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាមិញ ចំពោះការលក់អចលនទ្រព្យតាមជាន់វិញ បានធ្លាក់ចុះអស់ ៤,៧% នៅក្នុងរយៈពេល ៨ខែដំបូង បើធៀបទៅនឹងការធ្លាក់ចុះអស់ ៤% នៅក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៥ នេះ។
ជាមួយគ្នានេះ ការសាងសង់ថ្មីៗ បានធ្លាក់ចុះអស់ ១៩,៥% គិតចាប់ពីខែមករា ដល់ខែសីហា បន្ទាប់ពីមានការធ្លាក់ចុះអស់ ១៩,៤% នៅក្នុងរយៈពេល ៧ខែដំបូង គិតចាប់តាំងពីខែមករា ដល់ខែកក្កដា។
ជម្រាបជូនផងដែរថា ចំពោះមូលនិធិដែលប្រមូលបានដោយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យរបស់ប្រទេសចិន ក្នុងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះបានធ្លាក់ចុះ ៨% ធៀបនឹងការថយចុះ ៧,៥% ក្នុងរយៈពេលប្រាំពីរខែដំបូង៕

