ឧកញ៉ា ចិន សំណាង៖ បើមាសនៅតែបន្តឡើងថ្លៃ តើគួរបន្តទិញ ឬយ៉ាងណា?

ជុំវិញ​ឧកញ៉ា

លោកឧកញ៉ា ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានចែករំលែកពីហាងឆេងតម្លៃមាសអន្ដរជាតិ ដើម្បីស្រាយចម្ងល់បងប្អូន ដែលតែងតែលើកឡើងថា «ការហក់ឡើងខ្ពស់នៃតម្លៃមាសប្រចាំថ្ងៃ​ តើគួរបន្ដទិញ ឬឈប់ទិញ?»

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញបញ្ហានេះ លោកឧកញ៉ា ចិន សំណាង បានលើកឡើងថា ចំពោះលោកឧកញ៉ាផ្ទាល់ ក៏ដូចជាហាងឆេងមាសអន្ដរជាតិដែលមានដូចជា សិង្ហបុរី ហុងកុង អ៊ឺរ៉ុប និងសហរដ្ឋអាមេរិកជាដើម ដែលជាឃ្លាំងផ្ទុកមាសធំជាងគេ គឺមិនមានសញ្ញាណាមួយដែលធ្វើឱ្យតម្លៃមាសចុះនោះទេ។

លោកឧកញ៉ា បន្ថែមថា មកដល់ម៉ោងនេះ តម្លៃមាសឡើងរហូតដល់ ១១៨៥០០ដុល្លារទៅហើយ នៅក្នុងមួយគីឡូ ដែលនេះត្រឹមតែរយៈពេលពីរសប្ដាហ៍ប៉ុណ្ណោះតម្លៃមាសហក់ឡើងជាង១ម៉ឺនដុល្លារនៅក្នុងមួយគីឡូ។

ថៅកែហាងមាសពេជ្រ CSNJ បានបន្ដថា «សម្រាប់អតិថិជនចង់ទិញមាស គឺមិនទាន់ហួសពេលនោះទេ តម្លៃមាសនៅតែហក់ឡើងខ្ពស់ នៅតែបន្ដឡើងយ៉ាងកំហុក»។

លោកឧកញ៉ា ចិន សំណាង បានគូសបញ្ជាក់ពីហេតុផលចំនួន៣ធំៗ ដែលរុញតម្លៃមាសឱ្យកាន់តែឡើងថ្លៃខ្លាំងជារៀងរាល់ថ្ងៃ គឺ៖ ១, ឡើងមកពីតម្លៃលុយរបស់សហរដ្ឋអាមេរិកចុះខ្លាំង ពី០.៣០% រហូតដល់១០.៣២% ក្នុងរយៈពេលមួយឆ្នាំពេញតែម្ដង។ ២, កត្ដាពន្ធ៖ នៅពេលដែលតម្លៃពន្ធឡើងកាន់តែខ្ពស់ តម្លៃមាសក៏កាន់តែហក់ឡើងខ្ពស់ផងដែរ ដែលចំណុចនេះគឺមិនដែលមាននោះទេ ក្នុងប្រវត្ដិសាស្រ្ដ១០០ឆ្នាំចុងក្រោយនេះ។ និងចំណុចទី៣, ធនាគារមួយចំនួន បានផ្ដល់កម្ចីក្នុងអត្រាការប្រាក់ទាបមែនទែន ដើម្បីបញ្ចេញសាច់ប្រាក់ទិញមាស។

លោកឧកញ៉ា សង្កត់ធ្ងន់ថា កត្ដាធំៗទាំងបីនេះហើយ ដែលបញ្ជាក់ថា គ្មានសញ្ញាណាមួយដែលបញ្ជាក់ថា តម្លៃមាសចុះនោះទេ។ តាមការព្យាករណ៍ គេគិតថានៅពាក់កណ្ដាលឆ្នាំ២០២៦ មាសឡើងរហូតដល់ទៅ ជាង១៧ម៉ឺនដុល្លារ នៅក្នុងមួយគីឡូ។

សូមជម្រាបជូនថា ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាហាងដែលបានបង្កើតឡើងដោយកូនខ្មែរ១០០% ដែលជាអ្នកជំនាញខាងច្នៃគ្រឿងអលង្ការពីសាលា GIA ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។

ហាងមាសពេជ្រ CSNJ មានលក់មាសពេជ្រជាច្រើនជម្រើស មានលក់ទាំងប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ។ ហាងនេះ មានអាស័យដ្ឋាននៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧញ៉ាមហាភកី្តសប្បុរសភោគាធិបតី ហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភំ្នពេញ៕