តម្លៃមាសនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចុះថ្លៃបន្ដិចវិញហើយបើធៀបនឹងថ្ងៃម្សិលមិញ ពោលគឺមានតម្លៃ ៤៤១ដុល្លារ នៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤៣៦ដុល្លារ។ នេះបើយោងតាមហាងឆេងមាស ពីហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង នាព្រឹកថ្ងៃទី១៨ ខែកញ្ញា។
ដោយឡែកមាសកាលពីថ្ងៃទី១៧ ខែកញ្ញា មានតម្លៃ ៤៤៥ដុល្លារ នៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ ៤៤០ដុល្លារ។ បើធៀបនឹងថ្ងៃនេះមាសចុះថ្លៃ៤ដុល្លារនៅក្នុងមួយជី។
សូមជម្រាបជូនថា ទីផ្សារតម្លៃមាសមានការប្រែប្រួលឡើងចុះទៅតាមហាងឆេងអន្ដរជាតិ។
ហាងមាសពេជ្រ CSNJ របស់លោកឧកញ៉ា ចិន សំណាង ជាហាងដែលបានបង្កើតឡើងដោយកូនខ្មែរ១០០% ដែលជាអ្នកជំនាញខាងច្នៃគ្រឿងអលង្ការពីសាលា GIA ទីក្រុងហុងកុង និងពីប្រទេសឥណ្ឌា។
ហាងមាសពេជ្រ CSNJ មានលក់មាសពេជ្រជាច្រើនជម្រើស មានលក់ទាំងប្រភេទខ្សែកអ៊ីតាលី មាសគីឡូដុំ ត្បូងមានតម្លៃរបស់ខ្មែរគ្រប់ប្រភេទ។ ហាងនេះ មានអាស័យដ្ឋាននៅផ្ទះលេខ 39B&39C មហាវិថីអ្នកឧញ៉ាមហាភកី្តសប្បុរសភោគាធិបតី ហ៊ុននាង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភំ្នពេញ៕






