យោងតាមនិយតរសុវត្ថិភាពរថយន្តរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ក្រុមហ៊ុន Hyundai Motor កំពុងប្រមូលរថយន្តម៉ូដែល Palisade ចំនួន ៥៦៨ ៥៨០ គ្រឿង នៅក្នុងសហរដ្ឋអាមេរិក ជុំវិញបញ្ហាជាមួយនឹងខ្សែក្រវាត់ ដែលអាចនឹងមិនធានាសុវត្ថិភាពជូនអ្នកដំណើរបានត្រឹមត្រូវ ក្នងពេលគ្រោះថ្នាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញបញ្ហានេះ រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិអាមេរិក (NHTSA) បាននិយាយថា ការប្រមូលមកវិញសារនេះ នឹងប៉ះពាល់ដល់រថយន្ត Hyundai Palisade ផលិតឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ មួយចំនួន។
ទីភ្នាក់ងារដដែលនេះ បានបញ្ជាក់ឲ្យផងដែរទៀតផងដែរថា អតិថិជនដែលជាម្ចាស់រថយន្តមានបញ្ហាខាងលើ នឹងត្រូវណែនាំឲ្យយករថយន្តរបស់ពួកគេមកត្រួតពិនិត្យ ខណៈពេលដែលក្រុមហ៊ុននឹងធ្វើការជួសជុលវិញ ដោយឥតគិតថ្លៃ៕

