អង់គ្លេស ទទួលបានទុនវិនិយោគជាង ២០០ពាន់លានដុល្លារ អំឡុងដំណើរទស្សនកិច្ចលោក ត្រាំ

អន្តរជាតិ

ក្រុមហ៊ុនធំៗរបស់សហរដ្ឋអាមេរិក គ្រោងនឹងវិនិយោគទឺកប្រាក់សរុបចំនួន ២០៥ពាន់លានដុល្លារ នៅក្នុងប្រទេសអង់គ្លេស សម្រាប់រយៈពេល ១០ឆ្នាំខាងមុខ ដោយបង្កើតការងារបានរាប់ពាន់កន្លែងនៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន UPI។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមរបាយការណ៍ចេញផ្សាយពីនាយកដ្ឋានពាណិជ្ជកម្មអង់គ្លេស បានបង្ហាញឲ្យដឹងទៀតថា ក្នុងចំណោមនោះ​ ក្រុមហ៊ុន Blackstone នឹងបោះទុនវិនិយោគច្រើនជាងគេ ជាមួយទឹកប្រាក់សរុបប្រហែល ១២៣ពាន់លានដុល្លារ រួមជាមួយទឹកប្រាក់វិនិយោគចំនួន ៤៦ពាន់លានដុល្លារផ្សេងទៀត ពី Microsoft , Nvidia និង Google ទៅក្នុងគម្រោងវិនិយោគ AI និងមជ្ឈមណ្ឌលផ្ទុកទិន្នន័យ។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Prologis ក៏នឹងចាក់ទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារផ្សេងទៀត ទៅក្នុងក្រុមហ៊ុន Cambridge Biomedical Campus ក៏ដូចជាការវិនិយោគដើម្បីគាំទ្រដល់វិទ្យាសាស្រ្តជីវិត ការផលិតកម្រិតខ្ពស់ ស្របពេលក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Palantir ក៏គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន ២ពាន់លានដុល្លារ ផងដែរ។

ជម្រាបជូនផងដែរថា ជុំវិញការវិនិយោគដ៏ធំនេះ ត្រូវបានប្រកាសឡើង អំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទៅកាន់ចក្រភពអង់គ្លេស។ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា កិច្ចព្រមព្រៀងនេះ គឺជាសក្ខីភាពមួយចំពោះភាពរឹងមាំខាងសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស៕​