យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២៨ សីហា ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយនៅថ្ងៃទី១៩ ខែកញ្ញានេះថា ការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមមណ្ឌលសំណេរ នៃរាជធានី ខេត្តទាំង២៥ ទូទាំងប្រទេស ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ ត្រូវជា ៨៤.៥៦ ភាគរយ នៃចំនួន បេក្ខជនមកប្រឡង។

ក្រសួងអប់រំ បានបញ្ជាក់ថា បេក្ខជនជាប់និទ្ទេស A ចំនួន ៣ ០០៣ នាក់, និទ្ទេស B ចំនួន ៩ ៩០១ នាក់, និទ្ទេស C ចំនួន ២៨ ៨០១ នាក់, និទ្ទេស D ចំនួន ៤៥ ៨៥៩ នាក់, និងនិទ្ទេស E ចំនួន ៣៤ ៩០៩ នាក់។
គួរឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡានឹងបិទផ្សាយលទ្ធផលផ្លូវការនៅតាមបណ្ឌលប្រឡង ទូទាំងប្រទេស និងប្រកាសតាមទំព័រហ្វេសប៊ុកក្រសួង នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៥។
សូមបញ្ជាក់ដែរថា នៅឆ្នាំ២០២៥នេះ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៤៦ ៧២០ នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្រ្តសង្គមចំនួន ១០៦ ០៤២ នាក់ និងបេក្ខជនថ្នាក់វិទ្យាសាស្រ្តចំនួន ៤០ ៦៧៨នាក់៕



