លោក ត្រាំ ទទូចឲ្យមានការស៊ើបអង្កេត ក្រោយជួបបញ្ហាផ្ទួនៗ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ ថ្មីៗនេះ​បានអំពាវនាវឲ្យមានការស៊ើបអង្កេតសំខាន់មួយលើបញ្ហាជាបន្តបន្ទាប់ដែលលោកបានជួបប្រទះ ក្នុងអំឡុងចូលរួមកិច្ចប្រជុំនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងញូវយ៉ក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិករូបនេះ បានជួបនូវបញ្ហាផ្ទួនៗដល់ទៅបីដង ដូចជាជណ្តើរយន្តត្រូវបានជាប់គាំង ខណៈប្រព័ន្ធ Telepromter និងប្រព័ន្ធសំឡេងក៏ត្រូវបានដំណើរការខុសប្រក្រតី ផងដែរ នៅពេលដែលលោកបានមកដល់ដើម្បីនិយាយនៅក្នុងទីស្នាក់ការកណ្តាលអង្គការ UN ។

យ៉ាងណាមិញ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនោះលោក ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Truth Social របស់ខ្លួន កាលពីថ្ងៃទី២៤ ខែកញ្ញាថា ៖”​នេះមិនមែនជារឿងចៃដន្យនោះទេ។ វារឿងដ៏អាម៉ាសបំផុតនៅក្នុងអង្គការសហប្រជាជាតិ ដែលធ្វើឲ្យមានបញ្ហាផ្ទួនៗ ដល់ទៅបីដង។ ពួកគេគួរតែខ្មាសខ្លួនឯង។ ខ្ញុំបានផ្ញើលិខិតមួយច្បាប់នេះទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយខ្ញុំទាមទារឲ្យយមានការស៊ើបអង្កេតជាបន្ទាន់”។

គួរឲ្យដឹងផងដែរថា ជណ្តើរយន្តបានឈប់ភ្លាមៗ នៅពេលដែលោក ត្រាំ និងភរិយារបស់លោក កំពុងឡើងលើនោះ។ ហើយនៅក្នុងកិច្ចប្រជុំវិញ ប្រធានាធិបតីអាមេរិក ក៏បានត្អូញត្អែទៀតថា ប្រព័ន្ធសារដែលត្រូវនិយាយតាម (Telepromter) ត្រូវបានងងិតក្នុងអំឡុងពេល ១៥នាទីដំបូង ហើយបន្ទាប់មកប្រព័ន្ធសំឡេងក្នុងសាលប្រជុំត្រូវបានបិទទាំងស្រុងតែម្តង។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារនេះបានពន្យល់ថា ជណ្តើរយន្តត្រូវបានបញ្ឈប់ដោយសារតែអ្នកថតរូបសេតវិមានបានច្រឡំចុចប៊ូតុងដោយចៃដន្យដែលធ្វើឲ្យមុខងារសុវត្ថិភាពរបស់ជណ្តើរយន្តដំណើរការ។ ហើយប្រព័ន្ធសំឡេងជាប់គាំង ក្នុងអំឡុងពេលសុន្ទរកថារបស់លោក ត្រាំ ក៏ជាស្មាដៃរបស់បុគ្គលិកសេតវិមាន ផងដែរ៕​