ធ្មេចបើកៗដល់ថ្ងៃចាប់រង្វាន់ស៊ីម៉ងត៍អូដ្ឋទៀតបាត់ហើយ!

សង្គម​ និង​សេដ្ឋកិច្ច

ធ្មេចបើកៗការចាប់រង្វាន់ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី​បានត្រឡប់មកវិញហើយ!

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រិយមិត្តបានដឹងរួចមកហើយថាកន្លងមក ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី បានបង្កើតរឿងប្លែកមួយក្រោយក្លាយជាក្រុមហ៊ុនស៊ីម៉ងត៍ដំបូងគេក្នុងស្រុកដែលដាក់ឱ្យមានរង្វាន់សាច់​ប្រាក់ក្នុងបាវ រួមទាំងមានសន្លឹកឆ្នោតផ្សងសំណាងរង្វាន់ធំៗជាច្រើនដូចជា រថយន្ត ទំនើប ម៉ូតូ រួមទាំងទូរសព្ទជាច្រើនគ្រឿង។​

នេះបើតាមប្រសាសន៍អ្នកឧកញ៉ា លាង ពៅ អគ្គនាយក ក្រុមហ៊ុន​ ស៊ីម៉ងត៍អូដ្ឋ ស៊ីម៉ងត៍វី របស់ ក្រុមហ៊ុនមេ ជីប ម៉ុង បានលើកឡើងថា “ ដើមចមនៃការបង្កើតរង្វាន់នេះឡើង គឺដើម្បីតបស្នងដល់ការគាំទ្ររបស់រាល់អតិថិជនទាំងអស់ដែលបានគាំទ្រស៊ីម៉ងត៍អូដ្ឋតាំងពីតំបូងរហូតមកទល់បច្ចុប្បន្ន មួយជ្រុងទៀតអ្នកឧកញ៉ាក៏ចង់ផ្តល់ជូនសំណាងដល់ជាងសំណង់គ្រប់រូបអាចមានឱកាសផ្លាស់ប្តូរជីវភាពផងដែរ។

តើធ្វើបែបណាទើបអាចទទួលបានរង្វាន់?

គួរបញ្ជាក់ផងដែរថារង្វាន់សាច់ប្រាក់សុទ្ធចាប់ពី 5000 រៀលរហូតដល់ $100 ដោយគ្រាន់តែហែកបាវអ្នកនឹងអាចមានឱកាសទទួលបានរង្វាន់សាច់ប្រាក់សុទ្ធ ឬទទួលបាន​សន្លឹកឆ្នោតមហាសំណាងដោយតម្រូវឱ្យបំពេញឈ្មោះ លេខទូរសព្ទនិង អាស័យដ្ឋាន របស់លោកអ្នក។

តើគេចាប់រង្វាន់នៅថ្ងៃណា?

ការចាប់រង្វាន់ឆ្នោតមហាសំណាងរបស់ស៊ីម៉ងត៍អូដ្ឋ ស៊ីមោះងត៍វី នឹងធ្វើឡើងនៅថ្ងៃទី 04 តុលាខាងមុខនេះដែលនឹងមានការផ្សាយផ្ទាល់លើទូរទ្សន៍ប៉ុស្ត៍​ បាយ័ន និង ទ័ពរហ្វេសប៊ុក Camel Cambodia។