គម្លាតទ្រព្យសម្បត្តិរវាងអ្នកមានដាច់គេលើលោក ជាមួយមេធំ Oracle កើនដល់ជាង ១៤៤ពាន់លានដុល្លារ

អន្តរជាតិ

គិតនៅត្រឹមសប្តាហ៍នេះ គម្លាតទ្រព្យសម្បត្តិរវាងស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ដែលជាអ្នកមានដាច់គេបំផុតនៅលើពិភពលោក ជាមួយមេធំក្រុមហ៊ុន Oracle លោក Larry Ellison បានកើនឡើងដល់ប្រមាណជាង ១៤៤ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមករចុះផ្សាយពី Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោ ក Musk បច្ចុប្បន្នមានចំនួនកើនឡើងដល់ជាង ៤៨៨ពាន់លានដុល្លារ ស្របពេលលោក Ellison មានទ្រព្យសរុប ៣៤៤ពាន់លានដុល្លារ ជាប់ចំណាត់ទី២ ក្នុងនាមជាអ្នកមានដាច់គេលើលោក។

ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤៨៨,៣ពាន់លានដុល្លារ

2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៤៤ពាន់លានដុល្លារ

3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៥៤,៧៤ពាន់លានដុល្លារ

4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៣២,៧ពាន់លានដុល្លារ

5.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២០៥ពាន់លានដុល្លារ

6.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៩០,២ពាន់លានដុល្លារ

7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៥៧,៣ពាន់លានដុល្លារ

8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥៤,៨ពាន់លានដុល្លារ

9.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៥៤,៣ពាន់លានដុល្លារ

10.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩,៣ពាន់លានដុល្លារ៕