កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ចេញវីដេអូអំពាវនាវប្រធានាធិបតីអាមេរិក និងចិន រួមទាំងប្រធានអាស៊ាន ឲ្យទាហានថៃបញ្ឈប់សកម្មភាពឈ្លានពានកម្ពុជា

ជុំវិញ​ឧកញ៉ា

នៅថ្ងៃទី២៧ ខែកញ្ញា កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានចេញសារជាវីដេអូអំពាវនាវទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ប្រធានាធិបតីចិន ស៊ី ជីនពីង រួមទាំងប្រធានអាស៊ាន ឲ្យបញ្ឈប់សកម្មភាពរបស់ទាហានថៃជាបន្ទាន់ ដែលរំលោភលើ​បទឈប់បាញ់ ចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជា ដោយបានបាញ់កាំភ្លើងត្បាល់និងកាំភ្លើងដៃជាច្រើន គ្រាប់មកលើមូលដ្ឋានកងទ័ពកម្ពុជានៅតំបន់អានសេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧកញ៉ា ខេមរៈ សីមន្ត កំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra បានអំពាវនាវទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ប្រធានាធិបតីចិន ស៊ី ជីនពីង និងមេដឹកនាំអាស៊ាន ឲ្យបញ្ឈប់សកម្មភាពរបស់ប្រទេសថៃជាបន្ទាន់ ដោយបញ្ជាក់ថា ការល្មើសកិច្ចព្រមព្រៀងឈប់បាញ់ គឺជាការរំលោភសន្តិភាព និងច្បាប់អន្តរជាតិដ៏ធ្ងន់ធ្ងរ។ នៅក្នុងវីដេអូ លោកឧកញ៉ាបានបញ្ជាក់ថា ប្រទេសកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវការរក្សាសន្តិភាព និងច្បាប់អន្តរជាតិ។

ក្រសួងការពារជាតិ បានឲ្យដឹងថា យោធាថៃបានចាប់ផ្តើមធ្វើការបាញ់ប្រហារមុនមកលើទីតាំងកងកម្លាំងកម្ពុជាចំនួនពីរលើក នៅថ្ងៃទី២៧ ខែកញ្ញ ឆ្នាំ២០២៥ នៅតំបន់អានសេះ ស្ថិតក្នុងភូមិ អានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅពេលនេះកងទ័ពកម្ពុជាបាននឹងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត និងត្រៀមលក្ខណៈរួចជាស្រេច ដើម្បីការពារបូរណភាពទឹកដី៕