ប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ដើម្បីជំរុញពាណិជ្ជកម្មសេរី

សង្គម​ និង​សេដ្ឋកិច្ច

លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ដើម្បីជំរុញ និងលើកកម្ពស់ទីផ្សារពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសដៃគូអាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះដែរ គឺបានផ្តោតកិច្ចពិភាក្សាលើរឿងសំខាន់ចំនួន៤ រួមមាន៖១.កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ លើកទី៣០ (30th AEM-CER) ២. កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី១៣ (13th EAS-EMM) ៣.កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ចក្រភពអង់គ្លេស លើកទី៥ (5th AEM-UK) និង៤.កិច្ចប្រជុំពិគ្រោះយោបល់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន-ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លើកទី២១ (21st AEM-EU Trade Commissioner Consultation)។

ក្រសួងពាណិជ្ជកម្ម បានអះអាងបន្ថែមថា កិច្ចប្រជុំខាងលើត្រូវបានរៀបចំឡើងស្របនឹងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៧ ក្រោមភាពជាប្រធានអាស៊ានរបស់ប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៥ ដើម្បីតាមដាន និងពិនិត្យលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអាស៊ាន ជាមួយនឹងដៃគូខាងលើ ក្រោមក្របខណ្ឌអាស៊ាន ក៏ដូចជាតាមដានការអនុវត្តកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ (AANZFTA) ផងដែរ៕ អត្ថបទ៖ ហ្សាលីន