OpenAI ដែលជាក្រុមហ៊ុនមេរបស់ ChatGPT អាចរកចំណូលបានប្រហែល ៤,៣ពាន់លានដុល្លារ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២៥ នេះ ពោលគឺច្រើនជាង ១៦% នៃប្រាក់ចំណូលសរុបដែលក្រុមហ៊ុនអាចរកបានកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែល បានរាយការណ៍ទៀតផងដែរថា ក្រុមហ៊ុន OpenAI បានចំណាយទឹកប្រាក់អស់ប្រមាណ ២,៥ពាន់លានដុល្លារ សម្រាប់ការស្រាវជ្រាវ និងការអភិវឌ្ឍរបស់ខ្លួន ទៅលើការអភិវឌ្ឍបញ្ញាសិប្បនិម្មិត និងសម្រាប់ដំណើរការកម្មវិធី ChatGPT បន្ថែមទៀត។
យ៉ាងណាមិញ OpenAI កំពុងសម្លឹករកមើលលទ្ធភាពក្នុងការសម្រេចនូវគោលដៅរបស់ខ្លូន ជាមួួនឹងការទញយកប្រាក់ចំណូលចំនួន ១៣ពាន់លានដុល្លារ នៅពេញមួយឆ្នាំ២០២៥ នេះ រួមទាំងគោនដៅក្នុងការចំណាយចំនួន ៨,៥ពាន់លានដុល្លារ ផងដែរ។
ជម្រាបជូនផងដែថា កាលពីខែសីហា សារព័ត៌មាន Reuters បានរាយការណ៍ថា OpenAI កំពុងស្ថិតនៅក្នុងការពិភាក្សាដំណាក់កាលដំបូង អំពីការលក់ភាគហ៊ុនដែលអាចនឹងអនុញ្ញាតឲ្យបុគ្គលិកដកសាច់ប្រាក់ចេញបាន និងថែមទាំងអាចជំរុញឲ្យក្រុមហ៊ុនកើនឡើងតម្លៃមូលធនទីផ្សាររហូតដល់ទៅ ៥០០ពាន់លានដុល្លារ ថែមទៀតផង៕

