យោងតាមការិយាល័យប្រធានាធិបតីបាននិយាយថា នាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman នឹងជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ក្នុងគោលបំណងជំរុញប្រទេសរបស់ខ្លួន តាមរយៈគោលដៅនោយោបាយនៃការវិនិយោគលើបញ្ញាសិប្បនិម្មិត AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្រកាសនេះត្រូវបានធ្វើឡើង ចំពេលក្រុមហ៊ុន OpenAI នៅឆ្នាំនេះ បានបង្កើតការិយាល័យដំបូងរបស់ខ្លួន នៅក្នុងទីក្រុងសេអ៊ូល ហើយបានតែងតាំងអតីតបុគ្គលិកជាន់ខ្ពស់ Google លោក KyoungHoon Kim ឲ្យដឹកនាំនៅក្នុងប្រតិបត្តិការនេះ ខណៈពេលដែលតម្រូវការសម្រាប់សេវាកម្ម ChatGPT នៅកូរ៉េខាងត្បូង កំពុងមានការកើនឡើងខ្លាំង។
គួរឲ្យដឹងផងដែរថា កូរ៉េខាងត្បូង មានចំនួនអតិថិជនដែលប្រើប្រាស់ទៅលើកម្មវិធី ChatGPT ដែលបង់ប្រាក់ច្រើនជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក។ នេះបើយោងតាមទិន្នន័យទទួលបានពី OpenAI ផ្ទាល់។
យ៉ាងណាមិញ យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បាននិយាយថា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់នាយកប្រតិបត្តិ OpenAI ទៅកាន់ទីក្រុងសេអ៊ូល លោ Altman ក៏ត្រូវបានគេរំពឹងថានឹងជួបជាមួយមដឹកនាំនៃក្រុមហ៊ុនផលិតបន្ទះឈីបរបស់កូរ៉េខាងត្បូង Samsung Electronics និង SK Hynix ផងដែរ។
ជម្រាបជូនផងដែរថា កាលពីដើមឆ្នាំនេះ OpenAI បាននិយាយថាខ្លួននឹងចូលរួមនៅក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI សម្រាប់កូរ៉េខាងត្បូង ជាមួយនឹងប្រតិបត្តិករកម្មវិធីជជែកដ៏លេចធ្លោរបស់កូរ៉េខាងត្បូង Kakao ផងដែរ៕

