ក្រុមហ៊ុនវិរៈប៊ុនថាំ គ្រុប អ្នកឧកញ៉ា សួរ វីរៈ ប្រកាសបើកលក់អង្ករស្រងែក្រអូបស្រូវថ្មី

ជុំវិញ​ឧកញ៉ា

ក្រុមហ៊ុនវិរៈប៊ុនថាំ គ្រុប របស់អ្នកឧកញ៉ា សួរ វីរៈ កាលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ បានប្រកាសបើកលក់អង្ករស្រងែក្រអូបស្រូវថ្មី ដែលជាផលិតផលកសិផលក្នុងស្រុក មានប្រភពមកពីខេត្តបាត់ដំបង និងមានគុណភាពខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនវិរៈប៊ុនថាំ បានឱ្យដឹងថា អង្ករខ្មែរ អង្ករស្រងែក្រអូបស្រូវថ្មី ជាផលិតផលកសិផលក្នុងស្រុកដែលមានប្រភពមកពីខេត្តបាត់ដំបង គុណភាពអង្ករនាំចេញ មានវេចខ្ចប់តាមបច្ចេកវិទ្យារបស់ប្រទេសជប៉ុន។ អតិថិជនអាចរកជាវបាន អង្ករស្រងែក្រអូបស្រូវថ្មី ទាំង ៣ទំហំដែលមានដូចជា៖
▸ ទម្ងន់ 10គ.ក្រ តម្លៃ 30,000 រៀល
▸ ទម្ងន់ 25គ.ក្រ តម្លៃ 60,000 រៀល
▸ ទម្ងន់ 50គ.ក្រ តម្លៃ 115,000 រៀល

សូមជម្រាបថា អង្ករមានដាក់លក់នៅគ្រប់ទីតាំងសាខាវិរៈ ប៊ុនថាំទាំងអស់ទូទាំងប្រទេស និងទីតាំងដែលនៅជិតលោកអ្នកបំផុត។

ព័ត៌មានអង្ករស្រងែក្រអូបស្រូវថ្មី៖ 098 667 730
តេលេក្រាមទំនាក់ទំនង៖ https://t.me/chatVphsar

សូមជម្រាបថា ក្រុមហ៊ុន វិរៈ ប៊ុនថាំ អេចប្រេស ជាក្រុមហ៊ុនខ្មែរ បានបង្កើតឡើងក្នុងឆ្នាំ២០០៤ ហើយបច្ចុប្បន្នបានក្លាយជា ក្រុមហ៊ុនដឹកអ្នកដំណើរ និងបញ្ញើរឆាប់រហ័សឈានមុខគេប្រចាំប្រទេសកម្ពុជា ក៏ដូចជាភ្ជាប់ទៅកាន់ប្រទេសជិតខាងមួយចំនួន។ ក្រៅពីសេវាកម្មទាំងនេះ ក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធ និងសេវាកម្មផ្សេងៗជាច្រើនទៀត រួមមាន៖ សេវាកម្មសណ្ឋាគារ និងរីសត រថយន្តសម្រាប់ដឹកទំនិញ រថយន្តជួលប្រណិត រថយន្តគ្រែគេងយប់ប្រណិត រថយន្តក្រុងប្រណិត AirBus និង ទូកល្បឿនលឿន Buva Sea ផងដែរ៕