លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ឧបត្ថម្ភថវិកា ១១,០០០ដុល្លារ ដើម្បីរៀបចំពិធីសំណេះសំណាល និងជូនរង្វាន់ដល់សិស្សនិទ្ទេស A ខេត្តកោះកុង

ជុំវិញ​ឧកញ៉ា

រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ បានចេញសារថ្លែងអំណរគុណចំពោះ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមឧកញ៉ាកម្ពុជា ដែលបានឧបត្ថម្ភថវិកា និងបានចាត់តំណាងនាំយកថវិកាចំនួន ១១,០០០ដុល្លារ (មួយម៉ឺនមួយពាន់ដុល្លារសហរដ្ឋអាមេរិក) ជូនរដ្ឋបាលខេត្តកោះកុង ដើម្បីរៀបចំពិធីសំណេះសំណាល និងជូនរង្វាន់ដល់សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A នៅខេត្តកោះកុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា ពិធីសំណេះសំណាល និងជូនរង្វាន់ដល់សិស្សានុសិស្ស ដែលទទួលបាននិទ្ទេស A នៅខេត្តកោះកុង នឹងប្រព្រឹត្តទៅ នាថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ជូនថា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២៨-២៩ ខែសីហា ឆ្នាំ២០២៥ កន្លងទៅ សិស្សានុសិស្សនៅខេត្តកោះកុង ទទួលបាននិទ្ទេស A ចំនួន ២២នាក់, និទ្ទេស B ចំនួន ៥២នាក់, និទ្ទេស C ចំនួន ១៥៣នាក់ ,និទ្ទេស D ចំនួន ៣០៧នាក់ និងនិទ្ទេស E ចំនួន ៣១៦នាក់៕