Elon Musk បន្តក្តាប់តំណែងជាអ្នកមានដាច់គេលើលោកជាមួួយទ្រព្យសរុបជាង ៤៧០ពាន់លានដុល្លារ

អន្តរជាតិ

ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk នៅតែបន្តរក្សាតំែណងជាអ្នកមានដាច់គេបំផុតរបស់ពិភពលោក ជាមួយទ្រព្យសម្បត្តិសរុបកើនឡើងដល់ប្រមាណជាង ៤៧០ពាន់លានដុល្លារ និងតាមពីក្រោយដោយស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា លោក Ellison មានទ្រព្យសម្បត្តិសរុបប្រមាណជាង ៣៥២ពាន់លានដុល្លារ ស្របពេលមេធំ Facebook លោក Mark Zuckerberg មានទ្រព្យសរុប​ជាង ២៤១ពាន់លានដុល្លារ ឈរនៅចំណាត់ថ្នាក់លេខ៣ ។

ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤៧៣,១ពាន់លានដុល្លារ

2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ៣៥២,៤ពាន់លានដុល្លារ

3.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៤៣១,៧ពាន់លានដុល្លារ

4.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២២៩,៧ពាន់លានដុល្លារ

5.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៩៧,៣ពាន់លានដុល្លារ

6.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ១៨៣,១ពាន់លានដុល្លារ

7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៦៤,៣ពាន់លានដុល្លារ

8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥៩,១ពាន់លានដុល្លារ

9.Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិប្រមាណ ១៥៤,២ពាន់លានដុល្លារ

10.Warren Buffett ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៦,២ពាន់លានដុល្លារ៕